ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាក​បាទក្រហមកម្ពុជា​ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្ស​ធម៌ទី១ របស់កម្មវិធីផ្ទះ​មនុស្សធម៌​ខេត្ត ជូនស្ត្រីមេម៉ា​យទុរគតម្នាក់ នៅស្រុកកោះសូទិន
Sat,27 March 2021 (Time 06:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 400នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិ​ការសាខាកាក​បាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងដោយមា​នការនិ​មន្តចូលរួមពី ព្រះនាគមុនី មេគណ​ខេត្ត រួមនឹ​ងព្រះមន្ត្រីសង្ឃខេត្ត នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញ និងនិមន្ត ប្រគ​ល់ផ្ទះមនុស្សធម៌ទី១ របស់កម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចស​ហការរវាងសា​ខាកាកបាទ​ក្រហមកម្ពុជា ខេត្ត និងសាលា​គណខេត្ត ជូនស្ត្រីមេម៉ា​យទុរគតម្នាក់ ឈ្មោះ ខឹម ណារី អាយុ៧២ឆ្នាំ រស់នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់អ្នក​ចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន​ការពារខ្លួនអោយបានទ្វេដង ក្នុងការចូលរួ​មទប់ស្កាត់ការរាតត្បា​តនៃជម្ងឺ​កូវីដ១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នក​ដែលបានចាក់វ៉ាក់​សាំងរួចហើយ​ក្តី ត្រូវតែយ​កចិត្តទុកដា​ក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានការ " ៣ការពារ ៣កុំ និង ២ចូលរួម " និងការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសអោ​យផុតពីការឆ្លងរាល​ដាលនៃជម្ងឺដ៏កាច​សាហាវ កូវីដ១៩ នេះ ក្នុងស្ថានភាពដែល​វីរុសបម្លែងថ្មី កំពុងចរាចរ វាយលុក​យ៉ាង​សកម្ម បង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំង នៅបណ្តា ខេត្តមួយចំនួន។

រដ្ឋបាលខេត្តបញ្ជា​ក់ថា លោកស្រី ខឹម ណារី ជាអតីតមន្ត្រី​កិច្ចការ​នារីស្រុកកោះសូទិន តាំង​ពីឆ្នាំ១៩​៧៩ ហើយ​បា​នលា​ឈប់ពីការងារក្នុងឆ្នាំ១៩៨៦។គាត់មានកូនប្រុស ស្រី៣នាក់ តែមានគ្រួសារ បែក​ទៅរស់នៅកន្លែងទីទៃ ទុក​អោយ​គាត់រស់នៅ ម្នាក់ឯង គ្មានទីពំនាក់ ក្នុងកូនខ្ទម​ទ្រុឌទ្រោម​ដ៏តូច​ចង្អៀត។ក្រៅពីប្រាក់ឧបត្ថម្ភរ​បស់រដ្ឋ ដែលផ្តល់តា​មរយៈ ប័ណ្ណ ក្រ ២ , គាត់ដើរកោសខ្យល់ បានក​ម្រៃក្នុង១ថ្ងៃ ត្រឹមតែ១,០០០ ទៅ២,០០០ រៀល ហើយការរ​ស់នៅ ពឹងផ្អែកតែលើអំពើសប្បុរស របស់​អ្នកជិតខាងប៉ុណ្ណោះ។មើលឃើញពីស្ថាន​ភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគ​ណៈកម្មា​ធិការសាខា បានសម្រេចផ្តល់ជូនផ្ទះខ្ពស់ពីដី (ទំហំ៤ម×៦ម) ១ខ្នង ជូនគាត់ សម្រាប់ស្នាក់នៅ ដែល​កា​រសាងសង់នេះ ដំណើរការត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ដោយសារជាងមានបទពិសោធន៍ និងបានប្រុង​គ្រោងឈើ ទុកជាមុន រួចស្រេច។
លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុម​ការងារប្រតិបត្តិ និងវាយ​តម្លៃនៃ​កម្មវិធីផ្តល់ផ្ទះមនុស្សធម៌ខេត្ត បានអោ​យដឹងថា សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង ត្រូវ ចំណាយ​ទឹកប្រាក់ចំនួន ៩,៨០០,០០០ រៀល ក្នុងនេះ សាខាបដិភាគចំនួន ១,០០០,០០០រៀល , ព្រះមេគណ​ខេត្ត ចំនួន ១,០០០,០០០ រៀល , ក្រៅពីនោះ ជាការចូលរួមបំពេញបន្ថែម របស់សប្បុរសជន និងក្រុមការ​ងារចលនាកៀរគរ និងគ្រប់គ្រងមូលនិធិនៃកម្មវិធី។

ឯកឧត្តមអភិបាលខេត្ត បាននាំ​យកអំណោយមនុស្សធម៌ ដែលផ្តល់​ជូនអ្នកស្រី ខឹម ណារី សម្រាប់​ការ​ឡើងផ្ទះថ្មីនេះ រួមមាន អង្ករ៧៥គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១, អាវយឺត ២, សម្ភារដំណេក, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន១៣គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
303 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98737 នាក់
ខែនេះ :
549904 នាក់
3 ខែនេះ :
1127638 នាក់
សរុប :
17809446 នាក់