ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យចំនួន០៤​នាក់​ ត្រូវបានកម្លាំង​នគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីប្រើ​កាំភ្លើ​ងច្នៃដើ​របរ​បាញ់សត្វ​​
Sat,27 March 2021 (Time 05:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 321នាក់)


ខេត្តបាត់ដំបង៖ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​យោបល់​របស់លោ​ក​​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ និងដោយ​បានការ​សម្របសម្រួលលើនីតិវិធីពីលោក គឺ​ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ​អយ្យ​ការអមសាលាដំបូងខេត្តបាត់ដំបង​កាលពីថ្ងៃទី ២៥​ ខែ​មីនា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៧និង៣២​នាទី លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​ជាមួយ​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណ​នន់ដែល​មានលោក​វរសេនី​យ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិ​ការនគរ​បាលស្រុកចុះ​បប្រតិបត្តិការបង្ក្រាប​កករណីកែច្នៃ​តម្លើង​ជួសជុល​កាន់​កាប់​និង​ចែកចាយ​(​ អា​វុធ​កែច្នៃ​បាញ់​គ្រាប់​កង់ )​០១​ករណី​ និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យចំ​នួន​០៤​នាក់ ​នៅ​ចំ​ណុច​ក្រុមទី​១៤​ ភូមិ​អូរ​តតាញា ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង មក​កាន់​ស្នងការ​ដ្ឋាននគរបាលខេត្ត ដើម្បី​ធ្វើការសាកសួរ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន​៖
១-ឈ្មោះ​ សាន​ រក្សា​ ហៅ​ ប្រុស​ អាយុ​ ២៦​ ឆ្នាំ​
២-ឈ្មោះ​ ឡឹង​ លេង​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​
៣-ឈ្មោះ​ ឈឿង​ សុភ័ក្ក្រ​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​
៤-ឈ្មោះ​ នៅ​ ណា​ ហៅ​ ជ្រូក​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនសង្ស័យ​ ចំនួន​០៤​ នាក់​ខាងលើ​មាន​ទីលំ​នៅ​ភូមិ​តាង៉ែន​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​។
វត្ថុតាង​ដកហូត​រួម​មាន​៖​កាំភ្លើង​កែច្នៃ​ បាញ់​គ្រាប់​កង់ចំនួន​ ០៥​ដើម​,ដង​ឈើកែច្នៃ​ធ្វើស្វ័យ​កាំភ្លើង​ ចំនួន​ ០២​ ដើម​,កាំបិត​កែច្នៃ​ ចំនួន​ ០១​ ដើម​,ពូថៅ​ ចំនួន​ ០១​ ,គ្រាប់​ កង់(បាដាង)​ចំនួន​ ០២​ កំប៉ុង​ ,ទូរស័ព្ទដៃ​ ម៉ាក​ Realme ពណ៌​ខៀវ​ ០១​ គ្រឿង​ ,កាបូប​ស្ពាយ​ ពណ៌​ កាហ្វេ​ ចំនួន​ ០១​ ,អាវ​ប៉ារ៉ា​ ដៃ​វៃង​ ចំនួន​ ០១​និងម៉ូតូ​ចំនួន​ ០៣​ គ្រឿង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​សា​ន​ រក្សា​ ហៅ​ ប្រុស​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​បាន​​កែច្នៃ​តម្លើង(​ អាវុធ​កែច្នៃ​បាញ់​គ្រាប់កង់​បាដាង​ )​ បាន​ចំនួន​ ០៧​ ដើម​ កន្លង​មក​ហើយ​ ហើយ​ក៏បាន​លក់​ ទៅ​ឱ្យ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន​ ០៣​ ដើម​ផង​ដែរ​ ។

ជនសង្ស័យទាំង៤នាក់ក្រោយពី​ឃាត់ខ្លួនបាន​កសា​ង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2976 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106348 នាក់
ខែនេះ :
555230 នាក់
3 ខែនេះ :
1165771 នាក់
សរុប :
17808167 នាក់