ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ អភិបាល​ខេត្តកំពត ចែកម៉ា​ស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ប្រយុទ្ធប្រ​ឆាំងការឆ្លង​រីករាល​ដាល​នៃជម្ងឺកូវីដ១៩ ក្នុងភូមិ​សាស្ត្រខេត្ត​កំពត
Fri,26 March 2021 (Time 06:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 316នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១​ ឯកឧត្តម ជាវ តាយ អភិបាលនៃគ​ណៈអភិបាល​ខេត្តកំ​ពត បានអញ្ជើញចែកម៉ាស់​ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ប្រយុទ្ធ​ប្រឆាំងការឆ្លងរី​ករាលដា​ល​នៃជម្ងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត។ពិធីនេះរៀបចំឡើងក្នុង​បរិវេណសាលាខេត្តកំពត ដោយមាន​ការអញ្ជើញចូលរួមពីអភិបា​លរងខេត្ត នាយករដ្ឋបា​លសាលាខេត្ត នាយកទីចាត់ការ អង្គ​ភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក។

មានប្រសាសន៍ក្នុងពីធីនោះឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ដោយអនុវត្តតា​មអនុសាសន៍​ដ៏ខ្ពង់ខ្ពស់រ​បស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាច​ក្រកម្ពុជា ក្នុង​ការទប់ស្កាត់ការឆ្លងរីករាល​ដាលនៃជម្ងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដូច្នេះហើយទើ​បរដ្ឋបាលខេត្តកំពតធ្វើកា​រចែកម៉ាស់ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់យក​ទៅចែក​ជូនដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីចូលរួមកា​រពារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។

ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ឲ្យខាងតែបាននៃការឆ្លងជម្ងឺដ៏កាចសាហាវនេះ យើង​ទាំង​អស់គ្នាត្រូវចូលរួមអនុវត្ត៣ការពារ ៣កុំ និងវិធានកា​រណ៍របស់ក្រសួងសុខាភិបាល ឲ្រ​បាន​គ្រប់ៗគ្នា ព្រមទាំង​ផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ​នៅមូលដ្ឋានបើ​មិនមានកិច្ចកា​រណាចាំបាច់​សូមកុំ​ចេញក្រៅផ្ទះ និងស្តា​ប់តាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន។

រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ការចែកម៉ាស់ដល់រដ្ឋបា​លក្រុង ស្រុក ស​ម្រាប់ចែកជូន​ដល់រដ្ឋបាលឃុំ សង្កាត់ ដោយមួយឃុំ សង្កាត់ទទួលបាន​៥០០ម៉ាស់ សរុប៩៣ ឃុំ សង្កាត់ ចំនួន៤៦,៥០០ម៉ាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
363 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98797 នាក់
ខែនេះ :
549964 នាក់
3 ខែនេះ :
1127698 នាក់
សរុប :
17809506 នាក់