ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកណ្តាល ជំរុញឲ្យអជ្ញាធរក្រុងតាខ្មៅ ត្រូវស្រាវ​ជ្រាវរកឲ្យ​ឃើញអ្នកដែ​លមានកា​រពាក់ព័ន្ធ ដោយ​ផ្ទាល់ និងដោយប្រយោ​លជាមួយអ្នក​ដែលមានវិជ្ជមានជំងឺ កូវីដ-១៩ ឲ្យបាន​ឆាប់រ​ហ័ស
Fri,26 March 2021 (Time 03:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 335នាក់)


ខេត្តកណ្តាល៖ក្នុងកិច្ច​ប្រជុំបន្ទាន់ជាមួយ អា​ជ្ញាធរក្រុងតាខ្មៅ ​មន្ត្រីសុខាភិបាល និងក​ងកម្លាំង​មានស​មត្ថកិច្ច ដើម្បីដាក់​ផែនការ ស្រាវជ្រាវរកឲ្យ​ឃើញអ្នកដែ​លមាន​ការពាក់ព័ន្ធ ដោយផ្ទាល់ និងដោយ ប្រយោល​ជាមួយអ្នក​ដែ​លមានវិជ្ជមាន​ជំងឺ កូវីដ-១៩ ទាំងអស់ ក្នុងក្រុងតាខ្មៅ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២​១ធ្វើយ៉ាងណា​ត្រូវនាំ​អ្នកដែ​លពាក់ពន្ធ័​ទាំងនោះមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឲ្យ​បានត្រឹមត្រូវ តាមការណែនាំរ​បស់ក្រសួងសុខាភិបាល ឲ្យបានឆាប់​រហ័សនោះ​ ឯកឧត្តម គង់ សោភ័​ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តកណ្តាល បានស្នើឲ្យអាជ្ញា​ធរក្រុងតាខ្មៅ ត្រូវគ្រប់គ្រង​ឲ្យបា​នអ្នក​ដែល​មានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោ​លជាមួយនឹងអ្នកដែលវិជ្ជមា​នជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ ត្រូវដាក់អ្នក​ទាំងនោះឲ្យធ្វើចត្តាឡីស័កនៅមណ្ឌល និងនៅតា​មផ្ទះឲ្យបា​នត្រឹ​មត្រូវ​តាមវិធានសុខាភិបាល និងគ្រប់គ្រងពួក​គាត់ឲ្យធ្វើចត្តាឡី​ស័កបាន​គ្រប់តាម​កាលកំណត់ ដោយមានការគេ​ចវេស រក្សាអនាម័យ ជាពិសេ​សអាជ្ញាធរត្រូវផ្គត់ផ្គង់ម្ហូបអាហារ ៣ពេ​លឲ្យបាន​សមរម្យសម្រាប់ជូនពួកគាត់ ហើយចំពោះអ្នកដែរធ្វើចត្តាឡីស័កនៅផ្ទះក៏ត្រូវទិញម្ហូបអាហារ បន្លែ ត្រីសាច់ និងផ្ដល់អង្ករជូនពួកគាត់ក្នុងអំឡុងធ្វើច័ត្តឡីស័កឲ្យបានសមរម្យផងដែរ។

នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យ មន្ត្រីជួរមុខ​ដែលកំ​ពុងអនុវត្តការ​ងារផ្ទាល់​ទាក់ទងនឹងជំងឺកូវីដ-១៩នេះ ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វើប្រទេ​សជាដាច់ខាត ត្រូវចេះការពារខ្លួនឯ​ងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ហើយត្រូវបន្តអប់រំណែ​នាំដល់ប្រជាពល​រដ្ឋឲ្យ​អនុវត្តតាម​វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពា​ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា គឺ៣កុំ និង៣ការពារឲ្យបានគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3664 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107036 នាក់
ខែនេះ :
555918 នាក់
3 ខែនេះ :
1166459 នាក់
សរុប :
17808855 នាក់