ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់ ពាក់ព័ន្ធទៅនឹង​ករណីលូច ​និងទទួល​ផល​ចោរកម្ម​ នៅក្រុងប៉ោ​យប៉ែត
Fri,26 March 2021 (Time 02:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 380នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់​លោកឧត្តមសេន៍យ៍​ត្រី បោន ប៊ិន មេបញ្ជា​ការកង​រាជអាវុធហត្ថខេ​ត្តបន្ទាយមានជ័យ និងបន្ទាប់​ពីទទួលបាន​ពាក្យបណ្ដឹងពី​ជនរងគ្រោះ￸ឈ្មោះ​￸ WIL LY (វីល លី) ភេទប្រុស អាយុ៣៤ឆ្នាំ ជា​ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះ​￸អាសន្នភូមិ​ក្បា​លស្ពាន១ សង្កាត់/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹ​ងករណី​បាត់ម៉ូតូ០១គ្រឿង​ម៉ាក់ហុងដាឃ្លីក ព​ណ៌​ស-ខ្មៅ ផលិតឆ្នាំ២០០៦ គ្មាន​ស្លាកលេខ ដែលរូបគេចតទុកនៅមុខហាង​លក់ដូររបស់ខ្លួន កាល​ពី​វេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នោះ លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធ​ហត្ថ​ក្រុង បានចាត់កម្លាំង​ជំនាញចុះ​ធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ា​សុវត្ថិភាពក្នុងហាង​លក់ដូរ ទើបកំណ​ត់មុខសញ្ញាបាន ហើយ​បន្តស្រាវ​ជ្រាវរ​ហូតឈាន​ដល់ការឃាត់ខ្លួនជន​សង្ស័យបា​នចំនួន​០២នាក់ឈ្មោះ￸ កែវ កុសល ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្តាយមានជ័យ
និង​ឈ្មោះ￸ ពេញ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើ​យបញ្ជូនមកមូលដ្ឋានទៅមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាក​សួរច​ម្លើយ​។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យក្រោយពីកម្លាំង​ជំនាញព្រហ្មទណ្ឌអាវុធ​ហត្ថមូលដ្ឋា​នក្រុង​សាកសួរចម្លើយ​រួច បានឆ្លើយសា​រភាពថា ពួក​គេពេលលួចម៉ូតូបានយក​ទៅបញ្ចាំ​នៅហាងបញ្ចាំមួយ​កន្លែងស្ថិតក្នុងភូមិក្បាលស្ពាន២ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍តាម​ឋានា​នុក្រមឱ្យលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេការរងអាវុធហត្ថខេត្ត ទទួលកា​រងារយុត្តិធម៌ ដើម្បី​សុំគោលការណ៍ចុះដល់ក​ន្លែងទទួលបញ្ចាំ និងឆែ​កឆេរឃ្លាំងរប​ស់ឈ្មោះ￸ ឡាយ សាន ភេទប្រុស អាយុ​៤៩ឆ្នាំ ហើយរកឃើញវត្ថុតា​ងម៉ូតូចំនួន៤១គ្រឿង ក្នុងនោះ￸មា​នម៉ូតូជនរ​ងគ្រោះ￸​ជនជាតិឥណ្ឌូ​នេស៊ី០១គ្រឿងផ​ងដែរ និងម៉ូតូកង់​បីចំនួន០៧គ្រឿង ស្លាក​លេខម៉ូតូ០២សន្លឹក ស្លាកលេ​ខរថយន្ត​០៦សន្លឹក រួមជា​មួយសម្ភារ:ជួសជុលម៉ូ​តូមួយចំនួនធំ។ ក្រោយ​ពីឆែកឆេររួ​ចជនទ​ទួលផល​ចោរកម្ម​ឈ្មោះ￸ ឡាយ សាន ​និងវត្ថុតាងទាំង​អស់ត្រូវបាន​កម្លាំងអាវុធហត្ថក្រុង បញ្ជូនទៅ​រក្សារទុកជា​ភស្ដុតា​ង​នៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យដែលពាក់ព័ន្ធទទួលផលចោរកម្មឈ្មោះ￸ ឡាយ សាន បាន​ឆ្លើយ​សារភាពថា រូបគេបា​នរកស៊ីទទួលទិញ និងបញ្ចាំម៉ូតូ ចាស់-ថ្មី ពីក្មេង​ៗស្ទាវជារៀងរាល់ថ្ងៃ ពោល​គឺ២​៤ម៉ោងលើ២៤ម៉ោង មានរ​យ:ពេលជាង៣ខែមកហើយ ដោយឡែកនៅ​វេលាម៉ោងប្រហែ​ល០៨ និង០០​នាទីព្រឹកថ្ងៃទី២៤ ខែមីនា ២០២១នេះ￸ រូបគេពិតជាបាន​ទទួលបញ្ចាំម៉ូតូម៉ា​កហុងដាឃ្លីក​ដែលមាន​ភិន​ភាគដូចក្នុងពាក្យបណ្ដឹងខាងលើ ពីក្មេងប្រុស​០២នាក់ដែលស​មត្ថកិច្ចឃាត់​ខ្លួនពិត​ប្រាក​ដមែន។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ ចម្លើយសារភាពនៃជនសង្ស័យ និងវត្ថុតាងដែល​ដកហូត​បាន គឺមានភាព​ស៊ីសង្វាក់គ្នាពីតម្រុយ​នៃបទល្មើសយ៉ាងជាក់លាក់បញ្ជាក់ឱ្យឃើញថា ជន​សង្ស័យឈ្មោះ￸ កែវ កុសល ឈ្មោះ￸ ពេញ វាសនា និងឈ្មោះ￸ ឡាយ សាន ពិតជាបាន​ប្រព្រឹត្តប​ទល្មើសលួច និងទ​ទួលផលចោរកម្មពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង​០៣នាក់ ត្រូវបានកម្លាំង​ជំនាញព្រហ្មទណ្ឌអាវុធហត្ថ ក្រុងកសា​ងសំណុំ​រឿង​បញ្ជូនមកការិយាល័យព្រហ្មទណ្ឌអាវុធហត្ថ​ខេត្ត​ដើម្បីចាត់បន្ដទៅ​សាលាដំបូងខេ​ត្តតាមនីតិវិធី​។ក្នុងនោះលោកមេការរងអាវុធហត្ថខេត្ត ទទួល​ការងារយុត្តិធម៌ តំណាងលោកឧត្តមសេនីយ៍​ត្រី មេបញ្ជាការអាវុធហត្ថខេត្ត ជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់ ដែលមាន​ការបាត់បង់​ម៉ូតូកន្លងមក សូមអញ្ជើញមក​ទំនាក់ តាមរយ:លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ ដែលមា​នលេខទូរស័ព្ទ ០១២៩៩៩៩៩៤ និងលោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង តាមរយ:​ទូរស័ព្ទលេ​ខ ០១៧៥៥៥៥៩៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2904 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106276 នាក់
ខែនេះ :
555158 នាក់
3 ខែនេះ :
1165699 នាក់
សរុប :
17808095 នាក់