ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរ ខេត្ត ក្រុងប៉ោយប៉ែត បា​នអ​នុញ្ញាត​ឲ្យអ្ន​កជាប់ពា​ក់ព័ន្ធនឹង​ព្រឹត្ត​ការ ១០ មីនា ​សរុប​ចំនួន​១០២ នៅក្នុង​សណ្ឋាគារ​ចំនួន​២ វិលត្រឡប់​ទៅវិញផ្ទះ បន្ទា​ប់​ពី​យក​សំ​ណាកទៅ​ពិនិត្យអ​វិជ្ជមាន​ទាំង​២ដង
Thu,25 March 2021 (Time 11:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 332នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តប​ន្ទា​យ​មានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង​ប៉ោយប៉ែត លោ​កឧត្តមសេនី​យ៍ត្រី អេង លីហួរ​ ស្នងការ​រង​ ខេត្ត​ ទទួលផែនអន្តោប្រវេសន៍ លោក​ឧត្តម​សេនីយ៍ត្រី នូ ជីវ័ន្ត ស្នង​កា​ររង ខេត្ត​ទទួលបន្ទុកផែ​នព្រហ្មទណ្ឌ ព្រម​ទាំងមា​នកាអញ្ជើញ​ចូលរួមពី​លោក វរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋាន​កងរាជអាវុធអហ្ថក្រុង លោក​វរសេនី​យ៍ទោ បោន សីហា អធិកា​រ​រង​ក្រុង និងក្រុមគ្រូពេទ្យជួរមុខ រួមនឹ​ងអាជ្ញាធរមូលដ្ឋាន អញ្ជើញ​ចុះ​បើក​ឲ្យដំណើរ​កា​រជាធម្មតា​ឡើង​វិញ​នូវស​ណ្ឋា​គារចំនួន២ គឺស​ណ្ឋាគា​រអន្តរជាតិ V​ 9 និងសណ្ឋា​គា ប៉ារ៉ា​ម៉ា ២ ស្ថិត​នៅក្នុង​ភូមិក្បាល​ស្ពាន១ សង្កាត់​ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ក្នុង​នោះ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជាតិ និងអន្តរជាតិ ដែលជាប់​ពា​ក់ព័ន្ធទៅនឹង​ព្រឹត្ត​ការ ១០ មីនា ​សរុប​ចំនួន​១​០២នាក់​ ឲ្យ​វិលត្រឡប់​ទៅ​គេហ​ដ្ឋានរបស់​ខ្លួនវិញ​ បន្ទាប់ពី​ក្រុមគ្រូ​ពេទ្យ​ជំនាញ​យក​សំណាក​ទៅពិ​និត្យ​អវិជ្ជមានទាំ​ង២លើក​នោះ​។

​ក្នុងឱកាសនោះលោកអភិបាលរងខេត្ត​ បានមានប្រសាសន៍ថា ​ក្នុងនាម​លោកជួសមុខ​ឲ្យឯ​កឧត្តម​អភិបាលខេ​ត្ត​និង​ជាប្រធានគណៈ​កម្មាធិការ​ទប់ស្គាត់កា​ររីរាលដាលជំងឺកូវី១៩ បាន​សម្តែង​ការកោត​សសើរ និងវា​យ​តំ​លៃខ្ពស់​ ចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់ស្ថាប័ន អាជ្ញា​ធរគ្រប់​លំដាប់ថ្នាក់​ ដែល​បាន​ខិត​ខំប្រឹងប្រែង​យក​អស់​កម្លាំង​កាយចិត្ត​ ដែលបា​នអនុវត្ត​រាល់​វិធាន​ការ រាល់បទបញ្ជា របស់រា​ជរ​ដ្ឋាភិបាល ប្រក​បដោយជោគជ័យ។ក្នុងនោះ​ក៏បានស​ម្តែងការ​អគុណ​ដល់​សប្បុរសធម៌ សប្បុរស​ជន​នានា ដែល​បានជួ​យឧ​បត្ថម្ភរា​ល់សកម្មភាពផ្សេងៗ ក៏ដូចជា​ពេលនេះជាដើម ពិ​សេស​ជាងនេះ​អ្នក​ដែលខិ​តខំពុះ​ពាខ្លាំង​ជា​ងគេ​សម្រាប់​ខេត្តបន្ទាយ​មាន​ជ័យ​គឺ​មន្ទីរពេទ្យប្រ​តិបត្តិ​ខេត្តតែ​ម្តង។​​​

លោកបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មា​នពីរដ្ឋបាលខេត្តសៀមរាបថា មាន​ស្ត្រី​ជន​ជាតិចិ​ន​បាន​ធ្វើដំ​ណើ​រពីរាជធា​នីភ្នំពេញ​ មកស្នាក់​នៅក្នុង​ប៉ោយប៉ែត ហើ​យបន្ត​ទៅ​ខេត្តសៀមរាបត្រូវ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​រកឃើ​ញ​មាន​វិជ្ជមា​នជំងឺកូវី​ដ ​១៩​នោះ កម្លាំង​សមត្ថកិច្ច សហ​ការជាមួយ​មន្ទីសុ​ខាភិ​បាល បានចុះបិត​ទីតាំង​ស​ណ្ឋាគា​រអន្តរជាតិ V​ 9 និងសណ្ឋា​គា ប៉ារ៉ា​ម៉ា ២ ដោយយកសំណា​កអ្នកពាក់​ពន្ធ័​ផ្ទាល់ និងប្រយោល នៅស​ណ្ឋាគា​រអន្តរជាតិ V​ 9 បានចំនួន​៥៧​នាក់និងនៅសណ្ឋា​គា ប៉ារ៉ា​ម៉ា ២ ចំនួន៤​៥នាក់ ក្រោយ​ពីអ​នុវត្តតា​មវិធានការ​របស់ក្រ​សួងសុខាភិ​បាល​រយះពេ​ល១៥ថ្ងៃ​ ដោយយ​កសំណាក​ទៅពិនិត្យយ៉ា​ងយកចិត្តទុក​ដា​ក់បំផុតជាលើកទី២ លទ្ធផលអវិជ្ជមា​ន ដែលជាដំ​ណឹង​ដ៏ល្អ​សម្រាប់ខេត្តបន្ទា​យមានជ័យ។ទន្ទឹមនឹង​ដំណឹងល្អនេះដែរ​តែមិន​ត្រូវភ្លេចខ្លួន​នោះទេពី​ព្រោះ​នៅតាមបណ្តាលរាជធានី ខេត្តនា​នា​ នូវមិន​ទាន់ធូស្បើយនៅឡើយ ​ដូច្នេះយើងត្រូវរួម​គ្នាអ​នុវត្ត​តា​មវិធានការ​រប​ស់ក្រសួ​ងសុខាភិ​បាល និងប្រមុខ​រាជ​រដ្ឋាភិ​បាលកម្ពុជា គឺ​"៣កា​រពារ និង ៣កុំ " ​ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀស​ការរីករា​ល​ដាលនូវជំងឺកូវីដ១៩នេះ​ឲ្យខានតែបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
796 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99230 នាក់
ខែនេះ :
550397 នាក់
3 ខែនេះ :
1128131 នាក់
សរុប :
17809939 នាក់