ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមជាវ តាយអភិបាលខេត្តកំពត អញ្ជើ​ចុះដាក់ចំណា​ត់ការបន្ទាន់ពាក់ព័ន្ធ ករណីចាក់ដីបូម​ដី និងសំណង់​បំពានចំណីព្រែក ក្នុងឃុំកោះតូច ស្រុកទឹកឈូ
Thu,25 March 2021 (Time 09:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តកំពត៖ដោយមើលឃើញពីបញ្ហា​ រំលោភបំពានចាក់ដី បូមដី និងធ្វើសំណង់​រឹង​បំពានដីចំណី​ព្រែក និងដងព្រែក របស់បុគ្គលមួយ​ចំនួននៅ​តាមដងព្រែក​កោះតូច ស្ថិតនៅចំណុចជិតស្ពានរថភ្លើង ដែលមានព្រំប្រទល់រ​វាងភូមិព្រែក​ចេក និងភូមិគីឡូម៉ែត១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាករណី បំពានខុស​គោលការ​ណ៍ប​ច្ចេកទេស នីតិវិធីច្បាប់ និងការកំ​ណត់ដី​ចំណីព្រែកនោះ នៅ​រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹក​នាំ មន្ត្រីជំនាញនៃមន្ទីរពា​ក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដ​ល់ទីតាំងជាក់​ស្ដែងនឹងធ្វើ​ការព្រមានហា​មឃាត់ប​ញ្ឈប់សកម្មភាពជាបន្ទាន់ ដល់បុគ្គលដែលជា​អ្នកអនុវត្ត​សកម្មភាព​រំលោភបំ​ពាន​ករណីខាងលើនេះ។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានក្រើនរំលឹកបុគ្គ​លរំលោភបំពានដី​ចំណី​ព្រែករួម​នឹងបុគ្គលផ្សេងៗ​ទៀតដែលពា​ក់ព័ន្ធនឹងការ​រំលោភបំពានដី​សាធារណៈ​របស់រដ្ឋ យកមក​គ្រប់​គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសា​ធារណៈរប​ស់រដ្ឋ ដោយបំពានច្បាប់​បានឡើយពិសេសពាក់ព័ន្ធ ការរំលោភបំពានដីចំណី​ព្រែកដែលខុស​នឹងគោ​លការ​ណ៍បច្ចេកទេសផ្លូវទឹកនាពេលនេះជាដើម។

ពាក់ព័ន្ធនឹងការរំ​លោភបំពានដីចំណីព្រែកនេះ​ផងដែរឯកឧត្តមអភិបា​លខេត្ត ក៏បានដាក់ចំ​ណាត់​ការដល់ លោក នាក់ សុវណ្ណារីអភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាច​ម៍ដី​ដែលបានចាក់រួមនឹងដីបូមលុបតាមដងព្រែក ចំណីព្រែកត្រូវ​តែកាយចេញ ដើម្បីបើកផ្លូវ​ទឹក ឲ្យបានឆាប់រ​ហ័សជាបន្ទាន់។
ក្នុងករណីអនុវត្តមានកា​ររាំងស្ទះ ដោយបញ្ហា​ណាមួយ​ដែលមិនមាន​ការចូលរួមសហការពីបុគ្គ​លរំលោ​ភបំពាននោះទេ សូមរៀបចំឯ​កសារសម្រាប់រដ្ឋ​បាលខេត្ត ដាក់ជូនទៅតុលាការធ្វើចំ​ណាត់​ការតា​មនីតិ​វិធីផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1075 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99509 នាក់
ខែនេះ :
550676 នាក់
3 ខែនេះ :
1128410 នាក់
សរុប :
17810218 នាក់