ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សហភាពសហព័ន្ធ​យុវជនកម្ពុជា​ខេត្តប៉ៃលិន ​ចុះយុទ្ធនាកា​រចែកម៉ាស់ អាកុល ជែល ដល់ប្រជា​ពល​រដ្ឋដែលធ្វើដំណើរ​តាមដងផ្លូវ ដើម្បីរួមគ្នា​ទប់ស្កាត់ នៃការរីករាលដាល នៃជំងឺ កូវីដ-១៩ ចូលក្នុង​សហគមន៍
Thu,25 March 2021 (Time 06:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអ​នុប្រ​ធាន​ស​ហភាព​សហព័ន្ធយុវជនកម្ពុជា​ខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និ​ង​ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អមដំណើរដោយឯកឧត្តម ហែម ឬទ្ធី អភិបាល រង​ខេត្ត និងក្រុមការងារ ​យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្ត ចុះយុទ្ធនាការចែកម៉ាស់ អា​កុល ជែល ដល់ប​ងប្អូនប្រជាពល​រដ្ឋដែលធ្វើដំណើ​រតាមដងផ្លូវ ដើម្បីរួមគ្នាទប់​ស្កាត់នៃការ​រីករាលដា​លនៃជំងឺកូវីដ-១៩ ចូលក្នុងសហគ​មន៍ដែលប្រព្រឹត្តិទៅ​នៅបរិវេណដ​ងផ្លូវចូល​ផ្សារសាមគ្គី(​ហៅផ្សា​រប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ឯកឧត្តម ហុក សុផល បានលើ​កឡើងថា ដោយទទួល​បានការចាត់តាំង និងណែនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានស.ស.យ.កខេត្ត និងជាអភិបាលខេត្តប៉ៃលិន ដើម្បីចូលរួមជា​មួយរាជរដ្ឋាភិ​បា​ល៣​កុំ ៣ការពារ សហ​ភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរួមកម្លាំងសាមគ្គីគ្នា ចូលរួមចំ​ណែក​ចែកម៉ាស់ ​អាល់កុល ជែល ដល់បងប្អូនប្រជា​ពលរដ្ឋ ដើម្បីការពារកូវី​ដកុំអោយ​កើតក្នុងស​ហគមន៍​នៅខេត្តប៉ៃលិន។ឯកឧត្តមបានបន្តថា ​កន្លងមកលោកជំទាវប្រធាន បានយកចិត្តទុកដាក់ជា​ប្រចាំ​នូវការ​ណែនាំរបស់រាជ​រដ្ឋាភិបាល និងក្រសួ​ងសុខាភិបាល ក្នុងការពង្រឹ​ងវិធានការ​ការទប់ស្កា​ត់ការ​រីក​រាលដាលនៃ​ជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាព​លរដ្ឋក៏ដូចជា​ពលករចំណូលស្រុក​មកពីប្រទេសថៃ ​និង​ពលករដែលមកពីគ្រប់បណ្តាខេត្តដែល​មានហានិភ័យ ។

ឯកឧត្តម​ក៏បា​នអំពាវនាវដល់ប​ងប្អូនប្រជាពលរដ្ឋ​ទាំងនៅទូទាំ​ខេត្តប៉ៃលិនត្រូវចូលរួមជាមួយរាជ​រដ្ឋាភិបាលកម្ពុជាការពារធ្វើយ៉ាងណា​កុំអោយ​កើតនៅក្នុងសហគមន៍​របស់យើង ដោយអនុវត្ត៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលជាដាច់ខាត។

ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះធ្វើយុទ្ធនាការចែកម៉ាស់ អាកុល ជែល ដល់បងប្អូនប្រជាពលរដ្ឋ គឺយើងចុះធ្វើសកម្មភាពជារៀងរហូតដល់ថ្ងៃបញ្ចប់ នៃជំងឺឆ្លងមេរោគកូវីដ-១៩ ចាប់ពីមូលដ្ឋានរហូតដល់ទីប្រជុំជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3724 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107096 នាក់
ខែនេះ :
555978 នាក់
3 ខែនេះ :
1166519 នាក់
សរុប :
17808915 នាក់