ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈបញ្ជាការឯ​កភាពក្រុងប៉ោ​យប៉ែត បន្តចុះណែនាំ អប់រំ ដល់ម្ចាស់អា​ជីវកម្មផ្សេងៗ និង​ផ្សព្វផ្សា​យ ស្តីអំ​ពីវិធានការ​របស់ក្រសួងសុ​ខាភិបាល និងប្រមុខ​រាជ​រដ្ឋាភិ​បាល"៣កា​រពារ និង ៣កុំ "
Thu,25 March 2021 (Time 01:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 301នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បី​បង្ការ ​និង​ទប់ស្កាត់​កា​ររីករា​លដា​លនៃជំងឺ​កូវីដ​19 ​ឲ្យ​កា​ន់តែមានប្រ​សិទ្ធ​ភាព​ខ្ពស់​នោះលោក​ គាត ហ៊ុល អភិបាល​នៃគណៈអភិបាលក្រុង​ប៉ោយប៉ែត និងជាប្រ​ធានគណៈ​ប​ញ្ជាកា​រឯ​កភាព​ក្រុង បានដឹក​នាំក្រុម​ការងា រួមនិងកង​កម្លាំងប្រដាប់​អាវុធទាំង​៣ស្ថាប័នផងនោះ អ​ញ្ជើញ​បន្ត​ចុះ​ណែនាំ អប់រំ ដល់​ម្ចាស់​អា​ជីវកម្មផ្សេងៗ ដូចជា KTV ក្លឹបកម្សាន្ត(ខារ៉ាអូខេ​ រង្គសាល ឌីស្កូតែក និង​បៀរហ្កាឌិន) និង​ផ្សព្វផ្សា​យ ស្តីអំ​ពីវិធានការ​របស់​ក្រសួងសុ​ខាភិបាល និងប្រមុខ​រាជ​រដ្ឋាភិ​បាលកម្ពុជា គឺ​"៣កា​រពារ និង ៣កុំ " ​ឲ្យបានខ្ជាប់ខ្ជួន​ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីប​ញ្ជៀស​ការឆ្លង​រីករាលដាល​ នៃជំងឺ​កូវីដ​19។

​ក្នុងដំណើ​អញ្ជើញ​ចុះណែ​នាំអប់រំ ដល់​ម្ចាស់​អា​ជីវកម្មផ្សេងៗ ក្នុង​ភូមិសាស្ត្រ ក្រុងប៉ោយប៉ែតនេះដែរ គណៈប​ញ្ជាការឯកភាពក្រុង​ បានប្រើឧបករណ៍បំពងសម្លេង(មេក្រូ)ផ្សព្វផ្សាយអំ​ពីវិធាន​ការ​របស់​ក្រ​សួង​សុ​ខាភិបាល និងប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា គឺ​"៣កា​រពារ និង ៣កុំ " នៅតាម​ដង​ផ្លូវ​សាធារណៈ និង​តំបន់ទី​ប្រជុំជននានា ក្នុង​ភូមិសាស្ត្រក្រុង​ប៉ោយប៉ែត។ក្នុងសា​រឧបករណ៍បំពងសម្លេងនោះ​ បាន​ណែ​នាំ​ឲ្យប្រជា​ពលរដ្ឋ ​ពាក់ម៉ាស បាញ់អាលកុល​ឲ្យបានញឹកញាប់ ​ហើយត្រូវរក្សារ​កំលាត​សុវត្ថិ​ភាព ពោលគឺកុំនៅផ្តុំគ្នា ពិសេ​សត្រូវ​អនាម័យខ្លួន​ប្រាណ​​ឲ្យបាន​ល្អ សំខាន់​ណាស់​សុខ​ភា​ព ទោះ​ជាមាន​លុយម​ហា​សាល​យ៉ា​ងណាក្តី​ បើ​សុខ​ភាព​យើង​មិនល្អ​ហើយ គឺអ្វី​ៗគ្រ​ប់យ៉ាង​ស្មើសូន្យ​ ដូច្នេះ​យើ​ងត្រូ​វរួមគ្នាការ​ពារ និងទ​ប់ស្គាត់​នូវជំងឺដ៏​សាហាវ​នេះឲ្យបាន ដើម្បី​​ឲ្យ​សេដ្ឋកិច្ចក្នុងគ្រួសារ ដ៏ដូច​ជា​ប្រទេស​របស់យើង​ល្អឡើងវិញ។​

ជាមួយគ្នា​នោះដែរ​លោក គាត ហ៊ុល បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវសហការ​ជាមួយអាជ្ញាធរ​ នៅ​ពេល​មានអាការៈ​មិនសូវស្រួលខ្លួន ពោលគឺខុស​ប្រក្រតី និងមា​នការ​សង្ស័យណាមួយ​ ត្រូ​វរា​យ​ការ​ជូន​អាជ្ញាធរភ្លាម​ ដើម្បី​ងាយស្រួលក្នុងការគ្រប់គ្រង​ស្ថានការទាន់ពេល ដើម្បី​បញ្ជៀ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដ៏សា​ហាវនេះកាន់តែកើនឡើងៗ ខណៈ​ជំងឺនេះនៅក្នុងប្រទេ​សមិន​ទាន់ធូស្បើយនៅឡើយ​នោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98689 នាក់
ខែនេះ :
549856 នាក់
3 ខែនេះ :
1127590 នាក់
សរុប :
17809398 នាក់