ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្តកណ្ដាល​ អញ្ជើញជួបសំណេះ​សំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជ​ការ​សាលាខេត្ត
Wed,24 March 2021 (Time 07:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 342នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាលអញ្ចើញ​ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជ​ការសា​លាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈ​អភិបាល​ខេត្តកណ្ដាល បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេស​មន្ត្រីដែ​លផ្ដល់​សេវាជូន​ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យជាប្រចាំ ព្រមទាំង​អនុវត្តឱ្យ​បានខ្ជាប់ខ្ជួន​នូវវិធានការ​ការពាររបស់​ក្រសួងសុខាភិបាល និងវិធា​នការការពារជំ​ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

ជាងនេះទៀត ឯក​ឧត្តមអ​ភិបាលខេត្តកណ្ដាល ក៏បានស្នើយ៉ា​ងទទូច ដល់មន្ត្រីរាជការទាំងអស់ ប្រ​សិ​នបើមិន​មានការ​ចាំបាច់ សូមកុំចេញក្រៅ ពិសេសក្នុងកំឡុ​ងពេលចូលឆ្នាំ​ខ្មែរប្រពៃណីជា​តិខាង​មុខនេះ សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន អនុវត្តឲ្យបា​នតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានកា​រការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ។ក្នុងឱកា​សសំណេះសំណាលនោះដែរ ឯកឧត្តម អភិបាលខេត្ត​កណ្ដាល ក៏បានឧបត្ថម្ភ ជូនមន្ត្រីរាជ​ការទាំងអស់ ដែលកំពុងបម្រើការងារ​នៅក្នុងសា​លាខេត្ត ដោយក្នុងម្នា​ក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកសម្លាប់មេរោគ ១ដប ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2820 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106192 នាក់
ខែនេះ :
555074 នាក់
3 ខែនេះ :
1165615 នាក់
សរុប :
17808011 នាក់