ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានចូលរួមផ្តល់ទឹកអា​ល់កុលសម្លាប់មេរោគ និងម៉ា​សពេទ្យ មួយចំនួន ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមការពា​រ និងទប់ស្កាត់ជំងឺកូវីដ-១៩
Wed,24 March 2021 (Time 06:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 339នាក់)


ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្ត តំ​ណាង​ដ៏ខ្ពង់ខ្ពស់អភិបាល នៃគណៈអភិ​បាល​ខេត្ត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០​២១ បានទទួលអំ​ណោ​យជា​អា​កុលសម្លាប់​មេរោគ ចំនួន ៧៥លីត្រ និងម៉ា​សពេទ្យ ចំនួន ៧៥០០ម៉ាស​​ ពីក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដើម្បីចូ​លរួម​ការពារ និងទប់ស្កាត់​ជំងឺកូវីដ-១៩។

លោក ពិន ប្រាកដ បានបញ្ជាក់ថា ជាបន្តបន្ទាប់​កន្លងមកសប្បុរ​សជនតែងតែបាននាំមក នូវជាថវិកា សម្ភារៈ ក្នុងស្មារ​តីមនុស្សសធម៌ ដើម្បីរួមចំ​ណែកជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រ​ឆាំងនឹងជម្ងឺកូវីដ​១៩ ដែលបច្ចុប្បន្ននេះ ជម្ងឺឆ្លងនេះ​បាននិងកំពុង​យាយីក្នុងពិភ​ពលោកមិនទាន់​បានធូរស្បើយ​នៅឡើយ ។ដោយឡែកសម្រាប់កម្ពុជាយើ​ង ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមនិ​ងថ្នាក់ដឹកនាំ ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូ​ទាំងប្រទេស បាននឹងកំពុង​យកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំ​ងបង្ការទប់ស្កាត់ជម្ងឺកូវីត១៩នេះ ដែលនឹងកំពុងឆ្លងក្នុង​សហគមន៍នៃបណ្ដាខេត្ត រាជធា​នីមួយចំនួនផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត សូម​ថ្លែងអគុណចំពោះ ថ្នាក់ដឹកនាំ និងក្រុមគ្រួ​សារ ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ទាំងអស់ក្នុងកា​រឧបត្ថម្ភជាទឹកអាកុល និងម៉ាសពេទ្យ ដែលជាតម្រូវការចាំបាច់ ដល់រដ្ឋបាល​ខេត្តសៀមរាបនាពេលនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីរួមគ្នាបង្កា​រទប់ស្កាត់​ជម្ងឺកូវីដ១៩ ដែលពិភពលោក​ក៏ដូចជានៅកម្ពុជា​យើង បាននឹងកំពុងមានក្ដីព្រួ​យបារម្ភនិង​យក​ចិត្តទុកដាក់យ៉ាងខ្លាំង។ លោកបានបញ្ជាក់ថា ចំពោះអំណោ​យទាំងអស់​នេះនឹង​ចាត់បញ្ជូនឲ្យ​ដល់អង្គភាព​ស្ថាប័នមូលដ្ឋានគោលដៅសំខាន់ៗ បានប្រើប្រាស់ក្នុងសកម្មភាពបង្ការទប់ស្កាត់ ការរីក​រាល​ដាលជម្ងឺកូវីដ១៩ ដែលរដ្ឋបាល​ខេត្ត បាននិងកំពុងយកចិ​ត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរួមគ្នាបង្កា​រទប់ស្កាត់ មិនឲ្យមានការឆ្លងចូ​លដល់ក្នុងសហគមន៍ខេត្តសៀមរាប។

ក្នុងនោះលោកក៏បានអំពាវ​នាវដល់ជនរួមជាតិទាំងអស់ ឲ្យគោរពនិង ប្រតិបត្តិឲ្យបានជាប្រចាំនូវ​វិធានការ ៣កុំ ៣ការពារ របស់ប្រមុ​ខរាជរដ្ឋាភិបាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
591 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99025 នាក់
ខែនេះ :
550192 នាក់
3 ខែនេះ :
1127926 នាក់
សរុប :
17809734 នាក់