ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរ​ដ្ឋក្រីក្រ​១៧០គ្រួសារ នៅសង្កាត់ព្រែកហូរ ទទួលបាន​អំណោ​យមនុ​ស្សធម៌ ពីសាខាកាក​បាទ​ក្រហមកម្ពុជាខេត្តកណ្ដាល
Tue,23 March 2021 (Time 08:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 381នាក់)


ខេត្តកណ្តាល៖ដោយមើលឃើញ​ពីការខ្វះ​ខាត​ និងរងផលប៉ះពាល់ដោយ​ជំងឺកូវីដ-១៩ របស់ប្រជាព​លរដ្ឋ​ចំនួន១៧០ គ្រួសារ រស់នៅក្នុងភូមិ​ព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង​ជាប្រ​ធា​នគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់​ឱ្យក្រុមការ​ងារសាខា​កាកបាទក្រ​ហមកម្ពុជាខេត្តកណ្ដាល ដឹកនាំដោយលោក ទៀង សុគន្ធ នាយក​សាខា​កាកបាទ​ក្រហមកម្ពុជាខេត្ត នាំយកនូវអំណោយ​មនុស្សធម៌ប្រគល់ជូន ដោយក្នុងមួយ​គ្រួសារទទួលបាន មី ១កេស និងម៉ាស១០។

លោក ទៀង សុគន្ធ នាយកសាខា​កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន​ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក។

ក្នុងនោះលោកបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរ​ជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេ​សក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រ​ឆាំងនឹងជំងឺដ៏កាចសាហាវ (កូវីដ-១៩)។សម្ដេចថែមទាំងបានណែ​នាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើល​ពីជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុ​ខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ា​យកូនច្រើនក្រីក្រ អ្នកកំពុងរស់​នៅជាមួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណ​ងជួយ​ដោះស្រាយសម្រាលនូវកា​រលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រ​ជាពល​រដ្ឋ​ណា​ម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអា​ហារឡើយ។

ជាងនេះទៅទៀតលោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាអ​នាម័យឱ្យ​បានល្អ ពិសេសអនុវត្តឱ្យបា​នត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិ​សេស​ត្រូវ​អនុវត្តឱ្យ​បានខ្ជាប់ខ្ជួន​នូវវិធានកា​រការពារជំងឺកូវីដ-១៩ របស់ប្រមុខ​រាជរដ្ឋាភិបាលសម្ដេចតេជោ ៣កុំ ៣ការពារ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3240 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106612 នាក់
ខែនេះ :
555494 នាក់
3 ខែនេះ :
1166035 នាក់
សរុប :
17808431 នាក់