ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកអភិបា​ល​ក្រុងប៉ោយប៉ែត​​ នាំយកគ្រឿងចក្រឈូស​ឆាយ កៀកិន ​និងចាក់​ថ្ម​មិច ​ធ្វើផ្លូវ​លំ​ជាច្រើន​ខ្សែ​នៅ​ក្នុង​សង្កាត់​ផ្សារក​ណ្តាល ជូនប្រជា​ពលរដ្ឋ ដើម្បីងាយ​ស្រួលក្នុងការ​ធ្វើដំណើរ
Tue,23 March 2021 (Time 04:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 357នាក់)


ខេត្តបន្ទាយ​មានជ័យ៖ដោយ​មើលឃើញ​ពីការ​លំបាកក្នុងការធ្វើ​កំណើ និង​ទៅប្រកបរប​ទទួល​ទាន​ផ្សេងៗ ​របស់​ប្រជា​ពលរដ្ឋ​នា​ពេល​កន្លងមក​នោះ លោក​ គាត​ ហ៊ុល​ អភិបាល នៃគណៈអភិ​បាល​ក្រុង​ប៉ោយប៉ែត បាន​ដឹក​នាំក្រុម​ការងា​រ ​នាំយ​កគ្រឿងច​ក្រកៀ កិន​សម្រួល​ផ្លូវ​លំដែ​លរ​ងការ​ខូច​ខាត​ឡើង​វិញ គិតម​កដល់ថ្ងៃទី២២ ​ខែមីនា ឆ្នាំ២​០២១ មានចំនួន​សរុប​ ១៦ខ្សែ ប្រ​វែង​៤៨០០​ម៉ែត្រ​(បួនពាន់​ ប្រាំ​បីរយម៉ែត្រ)។

​​​​លោក​ គាត​ ហ៊ុល អភិបាល​ក្រុង​បាន​ឲ្យដឹងថា ផ្លូវដែ​លកំ​ពុងធ្វើកា​រកៀ កិន​នេះ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ កែ គឹម​យ៉ាន ឧបនា​យ​ករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធ​រជា​តិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន និង​ជា​ប្រ​ធា​នក្រុមកា​រ​ងាររាជរដ្ឋាភិបាល ចុះជួ​យខេត្តបន្ទា​យមានជ័យ និង​លោក​ជំទាវ បានជួយផ្តល់​ជា​ថ្មមិ​ច ជូន​តាម​រយៈ​ឯក​ឧត្តម​ ឧត្តមសេ​នីយ៍ឯក ឡាយ គឹមលី​ អគ្គលេខា​ធិការរ​ង​អាជ្ញាធ​រជាតិប្រ​យុទ្ធ​ប្រឆាំ​ងគ្រឿង​ញៀន។​ដោយឡែក គ្រឿងចក្រកៀ កិន ឈ្នួលដឹក និងការ​ស្ថាបនា​គ្រឹះ​ក្រោម គឺ​​ជាថវិ​ការ​ផ្ទា​ល់ខ្លួនរ​បស់លោ​កតែម្តង មិន​មែន​ជាថវិការ​រួមរបស់​សាលា​ក្រុង​នោះទេ។​

បើតាម​របាយការណ៍​លំអិតរ​បស់ក្រុម​ការងារ លោ​កអភិបា​លក្រុង​បានបញ្ជាក់ថា ផ្លូវលំ​ដែល​បានកៀ កិន រួចជា​ស្រេច និង​កំពុងចាក់​ថ្មមិចផងនោះគិតមកដល់ពេលនេះសរុបចំនួន​ ១៦ខ្សែ ប្រ​វែង​៤៨០​០​ម៉ែត្រ​(បួនពាន់​ ប្រាំ​បីរយ​ម៉ែត្រ) ចំណែកថ្មមិច​ ចាក់បានចំនួន​ ៣ខ្សែ ប្រវែង​ ៩០០​ម៉ែត្រ ហើយ​នឹងបន្ត​ចាក់ថ្មមិច​ជាបន្តបន្ទាប់​ទៀត​ កន្លែង​ដែលមិន​ទាន់​ចាក់​ទៅ​ដល់នោះ។​​​

ប្រជា​ពលរដ្ឋបាន​ឲ្យដឹងថា ផ្លូវលំទាំ​ងនេះ​កន្លង​មក​ពិបាកក្នុង​កាធ្វើដំណើ​រខ្លាំងណាស់ ​នៅរដូវ​វស្សា​ម្តងៗ ចេញ​ចូលរអិល បើ​ជិះ​ម៉ូតូឬក​ងវិញ​រអិលដួល ជាប់ក​ង់ បាន​ធ្វើ​ឲ្យ​ខាត​ពេល​វេលាច្រើន​ក្នុង​ការ​ចេញ​ទៅប្រក​បរបទទួលទាន។​ជាមួយ​នឹង​កា​រចុះ​ឈូស​ឆាយ កៀកិន ​និង​ចាក់​ថ្ម​មិច ​ជា​បន្ត​បន្ទាប់​នេះ​ដែរ ​ប្រជា​ពលរដ្ឋ ​បាន​សម្តែង​ការសប្បាយ​ចិត្ត​ជាខ្លាំង​ និង​អគុណ​ដល់ឯកឧត្តម​ ឧបនា​យក​រដ្ឋ​មន្ត្រី កែ គឹម​យ៉ាន និង​លោក​ជំទាវ ព្រមទាំង​លោក គាត ​ហ៊ុល អភិបាល​ក្រុង ដែលលោក​បាន​ជំណាយ​ថវិកា​រផ្ទាល់ខ្លួន​ធ្វើផ្លូវជូន​ប្រ​ជាពលរដ្ឋ​។

ក្នុងនោះប្រជា​ពលរដ្ឋប​ញ្ជាក់ថា លោកអភិ​បាល​មិនត្រឹម​តែ​ធ្វើផ្លូវ​នោះ​ទេ កន្លងម​កពួគា​ត់មានការខ្វះ​ខាត លោក​បាននាំ​​យក​អំណោយ​ជាគ្រឿងឧ​បភោគ បរិ​ភោ​គ និ​ង​ថវិ​ការ​មួយ​ចំនួន​ផ្តល់ជូ​ន​ដល់ពួ​ក​កាត់​ទា​ន់ពេល​ផងដែរ។ដោយ​សារកា​រដឹកនាំល្អរបស់​លោកអភិ​បាលក្រុង ពល​រដ្ឋបាន​ជូនពរ​លោក​ឲ្យ​មានសុខភាព​ល្អ និងជួ​បប្រទះតែពុទ្ធពរទាំង​បួនប្រការ ព្រម​ទាំង​ស្នើឲ្យ​លោក​នៅកាន់​ដំ​ណែ​ងជា​អភិ​បាល​ក្រុង​ជារៀងរហូត​ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2988 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106360 នាក់
ខែនេះ :
555242 នាក់
3 ខែនេះ :
1165783 នាក់
សរុប :
17808179 នាក់