ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក តួ ធានទឺ សូមធ្វេីការបដិសេធ​ និងច្រានចោលទាំងស្រុង​ រាល់ព័ត៌មានក្លែងក្លាយ​ ប្រឌិត ចោទប្រកាន់មកលើរូបលោក​ ពាក់ព័ន្ធនិងវិវាទដីធ្លី
Tue,23 March 2021 (Time 12:34 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 367នាក់)


ខេត្តបាត់ដំបង​៖នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១នេះ​ លោក​ តួ ធានទឺ បានធ្វើការបដិសេធ​ និងច្រានចោលទាំងស្រុង រាល់ព័ត៌មានក្លែងក្លាយ​ ប្រឌិតឡាយបង្ហោះ​ កាលពីថ្ងៃទី២១ ខែមិនា​ ឆ្នាំ២០២១ ដោយចោទប្រកាន់មកលើរូបលោកថា​ បានបិទផ្លូវ​ រំលោភយកដីផ្លូវ​ មិនអោយពលរដ្ឋប្រើប្រាស់ និងដីអ្នកស្រុកមួយចំនួនទៀត ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរាង ខេត្តបាត់ដំបង។

លោក​ តួ ធានទឺ បានអោយដឹងថា ព័ត៌មានដែលបានឡាយបង្កាច់បង្ខូចមកលើរូបលោក​ គឺផ្ទុយពីការពិត គឺជាព័ត៌មានដែលមានការរៀបចំឡើងដោយបុគ្គលខិលខូចចំនួន​ ៥រូប ដែលបានរំលោភយកដីរបស់គាត់​ រួមមាន​ ៖​
ទី១៖​ ឈ្មោះ​ ជា ភួងភិរម្យ អតីតជាមេបញ្ជាការកងពលតូចលេខ៥៣ បច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ
ទី២៖​ ឈ្មោះ​ ជុន វុទ្ធី ជាយោធាពាក់ស័ក្ដិបួនកន្លះ
ទី៣៖​ ឈ្មោះ យឿន គឹមនី
ទី៤៖​ ឈ្មោះ ប៉ែន សុវណ្ណារ៉ា
ទី៥៖​ ឈ្មោះ ទូច ចិន្ដា ជាមេភូមិ។

លោក​ តួ ធានទឺ បានបញ្ជាក់បន្ថែមថា ជនខិលខូចខាងលើ​ បានឃុបឃិតគ្នារំលោភយកដីលោក​ ហើយមានចេតនាទំលាក់កំហុសមកលើរូបលោកបន្ថែមទៀត ធ្វើអោយថ្នាក់ដឹកនាំ​ និងមហាជន​ មានការភណ្ឌច្រឡំ និងធ្វើអោយប៉ះពាល់ដល់កិត្តិយស​ និងសេចក្ដីថ្លៃថ្នូ​ ពីព្រោះដីរបស់គាត់​ មានចំនួន​ ១៤ហិកតា​ ដែលមានលិខិតកាន់កាប់​ និងប្រើប្រាស់ដីធ្លីទទួលស្គាល់ដឹងឮពីអាជ្ញាធរភូមិឃុំ​ ចាប់តាំងពីឆ្នាំ២០០០មកម្លេះ បែជានាំគ្នាមកសង់ផ្ទះ​ កាយស្រះ ដឹកអាចម៍ដីលក់រាប់ឆ្នាំយ៉ាងអនាធិបតេយ្យ និងកាយយកអាចម៍ដី​ បំផ្លាញផលដំណាំ​ ដែលលោកបានដាំដុះអស់មួយចំនួនថែមទៀត។​ហើយលោកក៏បានប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចរួចរាល់អស់ហើយដែរ​។ ក្នុងនោះលោកក៏បានប្ដឹងទៅតុលាការផងដែរ។ រឿងទាំងអស់​ ទុកអោយច្បាប់ជាអ្នកដោះស្រាយ មិនត្រូវមកឡាយបរិហារកេរ្ដិ៍បែបនេះទេ។

លោក ទូច ចន្ដា មេភូមិកំប្រង់ បានអោយដឹងថា​ លោកជាអតីតនៅក្នុងភូមិនេះ​ លោកទទួលស្គាល់ថា​ លោក​ តួ​ ធានទឺ​ ពិតជាម្ចាស់កម្មសិទ្ធិនៅលើដីនៅតំបន់សរុបជាង​ ១០ហិកតា​ ពិតប្រាកដមែន ដែលបានកាន់កាប់​ និងប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០០ ពោលគឺចាប់តាំងពីលោកនៅជាលេខាភូមិ រហូតមកដល់ឆ្នាំ២០០៥​ លោកត្រូវបានតែងតាំងជាមេភូមិកំប្រង់នេះ​ ៕ដោយ៖ប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3543 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106915 នាក់
ខែនេះ :
555797 នាក់
3 ខែនេះ :
1166338 នាក់
សរុប :
17808734 នាក់