ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបន្ទាយមានជ័យ ​ផ្តល់អំណោយ​ជូនកងកម្លាំងកងទ័ព​ដឹកជញ្ជូន ២០ឡាន នៃប្រតិបត្តិ​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ ក្នុងដំណាក់កាលកូវីដ១៩
Mon,22 March 2021 (Time 09:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 311នាក់)


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បាន​អញ្ជើញជួប​សំណេះសំណាល និងនាំយកអំណោយផ្តល់ជូន​ដល់កងកម្លាំងក​ងទ័ពដឹកជញ្ជូន ដែលបាន​ចូលរួម​ប្រតិបត្តិការដឹកជញ្ជូនប្រ​ជាពលរដ្ឋពីព្រំដែន ទៅកាន់ក​ន្លែងធ្វើចត្តាឡីស័ក ក្នុងខេត្តបន្ទាយ​មានជ័យ ក្នុងដំណាក់កាលដ៏​លំបាក នៃការរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត​បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយ​មាន​ជ័យ សូមថ្លែង​កា​រអរគុណ និងកោតសរសើរ​ចំពោះស្មារតី នៃការចូលរួមទាំង​យប់ថ្ងៃរប​ស់កងដឹក​ជញ្ជូនកងទ័ពជើងគោក ក្នុងការ​ដឹកជញ្ជូន​បងប្អូនប្រជា​ពលរដ្ឋពីព្រំដែន​ទៅកាន់មណ្ឌលចត្តាឡីស័ក ប្រកបដោយ​ជោគជ័យ សុវត្ថិភាពខ្ពស់ តាមបទបញ្ជារ​បស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


អំណោយដែលត្រូវផ្តល់ជូនដល់កងកម្លាំងកង​ដឹកជញ្ជូនចំនួន ២០នាក់ ក្នុងម្នាកៗ ទទួល​បាន អង្ករ ២៥គីឡូក្រាម មីកេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១ដុំ និងថវិកាចំនួន១០០ ០០០រៀលផង​ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3772 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107144 នាក់
ខែនេះ :
556026 នាក់
3 ខែនេះ :
1166567 នាក់
សរុប :
17808963 នាក់