ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆ្នាំនេះដំ​ឡូងមី មាន​ទីផ្សារ​ល្អ រីឯ​តម្លៃ​ឡើ​ងខ្ពស់​ជា​ងឆ្នាំ​ទៅ​មិញ តែ​ទិន្ន​ផល​​ធ្លាក់ចុះ​ដោយ​សារ​ឆ្នាំនេះ​ភ្លៀងធ្លាក់ជោគជាំ បណ្តាល​ឲ្យស្អុយរលួយ
Mon,01 March 2021 (Time 04:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 332នាក់)


ខេ​ត្តបន្ទាយមានជ័យ៖​ប្រជា​​កសិករ​ដែល​ប្រក​ប​របរ​ដាំ​ដំ​ឡូងមី​ នៅ​តាមជា​យដែន​ ក្នុងភូមិសាស្ត្រ​ខេត្ត​បន្ទា​យ​មាន​ជ័យ​ ត្អូញត្អែពី​ទិន្នផ​ល​ដែល​ប្រមូល​បាន​មាន​ការ​ធ្លាក់ចុះ​ជា​ងឆ្នាំទៅមិញ ដោយសា​រឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​ជោគជាំ​ ទឹក​ជនលិច​ បណ្តាល​ឲ្យមើម​ស្អុយ​រលួយ​ រីឯ​តម្លៃ​ឡើ​ងខ្ពស់​ជា​ងឆ្នាំ​ទៅ​មិញ​។

បើ​តាម​ប្រជា​កសិ​ករ​បាន​ឲ្យដឹង​ថា ការ​ដាំដុះ​ប្រមូ​លផលដំឡូងមី ​ក្នុងឆ្នាំនេះ​មា​នការ​ថយចុះ​ក៏ពិត​មែន តែ​ទីផ្សារ​ល្អ រីឯ​តម្លៃ​ឡើ​ងខ្ពស់​ជា​ងឆ្នាំ​ទៅ​មិញ អាច​ម៉ាទប់​ទល់ បើខា​តក៏ខាតបន្តិចបន្តួច ដោយ​ឆ្នាំ​នេះ​ដំឡូងស្រស់​លក់​ចេញ​ក្នុង​១គីឡូក្រាម​ តម្លៃ ២,៥​បាត(ប្រាក់​ថៃ) ស្មើ៣​៣៤​រៀល​។ឯឆ្នាំ​ទៅ​មិញក្នុង​១គី​ឡូក្រាម​ តម្លៃ១​,៨បាត(ប្រាក់​ថៃ) ស្មើរ​២​៤១​រៀល។

បើតាម​ឈ្មួញ​ដែល​ទិញពីប្រជាកសិករ​មកហាល​កិនសម្ងួត​បា​ន​ឲ្យដឹង​ដែរថា ​ដំឡូង​មី​ដែលសម្ងួ​តរួច ទិញតាមតម្លៃទីផ្សារ ដោយ​បច្ចុប្បន្នទិញ​ចូល​ក្នុង​១គីឡូក្រា​មតម្លៃ៥,៨បាត(ប្រាក់ថៃ) ស្មើ៧​៧៦​រៀល ​លក់​បន្ត​ឲ្យ​ឈ្មួញ​យកចេញ​ទៅ​ក្រៅ​ប្រទេ​ស​ក្នុង១​គីឡូក្រាម តម្លៃ៦​បាត (ប្រាក់ថៃ​)ស្មើ៨០​៣​រៀល បើ​ប្រៀប​ធៀបឆ្នាំ​ទៅ​មិញ​តម្លៃ​ខ្ពស់ជាង​។

ចំពោះកម្លាំពល​កម្មស៊ីឈ្នូល​ដកដំឡូង​ក្នុង​មួយថ្ងៃ១នាក់អាច​រកចំណូលបាន​ជាម​ធ្យម៣​០០បាត​(ប្រាក់ថៃ)​ស្មើ៤ម៉ឺនរៀល។ជាក់ស្តែលោកអ៊ុំ រាំង ធី អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងត្រកួន ឃុំគោករមៀត ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ និងក្រុមគ្រួសារ​សរុប៤​នាក់​ ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យគេ​គិតជា​តោន​ក្នុង១​តោន​ ២៣០​បាត(ប្រាក់ថៃ)ស្មើជាង៣​ម៉ឺនរៀល សរុបមួយថ្ងៃក្រុមគ្រួសាររបស់លោកអ៊ុំ​អាចរ​ក​ចំណូល​បានជាង១០ម៉ឺ​នរៀល។ក្រៅពីស៊ីឈ្នួល​ដកដំឡូងពោ​លគឺផុតរដូវ​ដកដំឡូង​ក្រុមគ្រួសាររ​ប​ស់លោ​កអ៊ុំ​នឹងបន្តធ្វើស្រែ ដើ​ម្បីផ្គត់ផ្គង់ជីវភាពបន្ថែម។

ដោយឡែកកម្មក​រឈូស​ដំឡូង​សម្ងូត​វិញអាច​រកចំ​ណូល​បានក្នុង​មួយ​ថ្ងៃបាន​ចំនួន​២៥០បាត​(ប្រាក់​ថៃ)ស្មើជា​ង៣​ម៉ឺនរៀលផង​ដែរ។ជាមួយគ្នានោះដែរពួកកាត់បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋទាំងអ្នក​ដែលនៅក្រៅប្រទេស ក៏ដូចជាអ្នកដែលគ្រោងនឹងទៅរកការងារធ្វើនៅឯប្រទេសគេសូមងាកមក​ធ្វើការនៅស្រុកយើងវិញ​ ពីព្រោះតម្លៃពលកម្មមិនជាងគ្នានោះទេ​ ហើយក៏មិន​មានការព្រួយបារម្ម ខ្លាចខុសច្បាប់ត្រូវគេចាប់ចង​នោះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2791 នាក់
ម្សិលមិញ :
7403 នាក់
សប្តាហ៍នេះ :
87915 នាក់
ខែនេះ :
551804 នាក់
3 ខែនេះ :
1113381 នាក់
សរុប :
17823257 នាក់