ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសតែងតាំង និងចូល​កាន់មុខតំណែង ​ប្រធានរតនាគារខេត្តប៉ៃលិន
Tue,09 February 2021 (Time 07:05 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 308នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃ​ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគ​ណៈអភិបា​លខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង​ប្រធាន​រតនាគារខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ពិធីនេះ ក៏មានការអញ្ជើញចូ​លរួមពីសំណាក់ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋាន​រតនាគា​រជាតិ ឯកឧត្តមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម
សមាជិកក្រុម​ប្រឹក្សាខេត្ត លោកប្រធាននាយកដ្ឋានបុគ្គលិក លោកប្រធាននាយកដ្ឋានគ្រប់គ្រងរតនា
គារថ្នាក់មូលដ្ឋាន​និងសរុបស្ថិតិ អភិបាលក្រុង-ស្រុ​ក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដា​ប់អាវុធទាំង៣ប្រភេទ លោក ​លោកស្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់ លោក លោកស្រីជាមេឃុំ-ចៅសង្កាត់ ។

យោងតាមសេចក្តីប្រ​កាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេ​ខ០១១ សហវ.ប្រក សម្រេចតែ​ងតាំ​ងលោក ណេង ករុណា ជាប្រធានរតនាគារខេត្តប៉ៃលិនថ្មីជំនួសលោក ហៀង សុងហួតដែល​ត្រូវដ​ល់អាយុចូលនិវត្តន៍។បន្ទាប់ពីទទួលបានប្រកា​សតែងតាំង​មុខតំណែងថ្មី ពីឯកឧត្តម ហួត ពុំ អនុរដ្ឋលេ​ខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមកលោក ណេង ករុណា ដែលទើបតែ​ងតាំង​មុខតំ​ណែងថ្មី បានធ្វើការប្តេជ្ញាចិត្តធ្វើការប្តេជ្ញាអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ គោលការណ៍ ច្បាប់លិខិតបទ​ដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ ណែនាំនានារបស់រាជរដ្ឋាភិបាល ដែល បានដាក់​ចុះឲ្យមានប្រសិទ្ធភាព​ខ្ពស់ជាពិសេសប្ដេជ្ញា គោរព គាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវ កម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានវាយតម្លៃការខិ​តខំប្រឹងប្រែងបម្រើ​ការងារបាន​ល្អរ​បស់លោកប្រធានចាស់ ដែលបានបំពេញការងាររយៈពេលជិត២ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍ និងបានផ្តាំផ្ញើលោ​កប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់​សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើ​ម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសា ធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែ​កអភិ​វឌ្ឍន៍​ខេត្តប៉ៃលិន ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំ មន្ត្រីក្រោម ឱវាទ និងកិច្ចសហប្រតិ​បត្តិកា​រសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ ព័ន្ធប្រកប ដោយ គុណភាព និងគុណផល បន្តរួមចំណែក​ជា​មួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈប្រកប ដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មានប្រសាសន៍ កោតសរសើរស្នាដៃ​លោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការ បំពេញកា​រងាររយៈពេល​ជិត២ឆ្នាំកន្លងមកនេះ ស្របតាមកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋា​ភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធាន រតនាគារខេត្តប៉ៃលិនថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបា​នខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ជាពិសេ​សការអនុវត្ត អនុក្រម៥យ៉ាង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯកឧត្ត​មអគ្គប​ណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាព​ការងារកាន់​តែល្អថែមទៀតគឺ ទី១. អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍​ការងារ​ជា​ក្រុម, ទី៣.អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទ​ម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិន ត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជាគោលដៅ​ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3767 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51474 នាក់
ខែនេះ :
509907 នាក់
3 ខែនេះ :
1049766 នាក់
សរុប :
17644859 នាក់