ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះប្រជាពលរដ្ឋចំនួ​ន៣ម្ចាស់ នៅក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យឆាបឆេះ ដោយសារទុស្សេចរន្តអគ្គិសនី
Mon,08 February 2021 (Time 03:56 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 318នាក់)


ខេត្តបន្ទាយមានជ័យ៖ផ្ទះប្រជាពលរដ្ឋ​ចំនួ​ន៣ម្ចាស់ ត្រូវអគ្គីភ័យឆាប​ឆេះយ៉ាងសន្ធោសន្ធៅ នៅ​វេលា​ម៉ោង២១និង០០នាទី នៅ​ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភះ ឆ្នាំ២០២១ នៅចំណុចអាគារជ្រុង​​ខាងកើត​ផ្សារអគ្គៈ​ថ្មី ស្ថិតនៅក្នុងភូមិបាលិលេ​យ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោកវរសេនីយ៍​ឯក សៅ សារឿន អធិការនគរក្រុងប៉ោយប៉ែត បាន​នាំយ​កនូវរថយន្តពន្លត់អគ្គភ័យ ចុះ​ជួយអន្តរា​គមន៍​បាញ់ពន្លត់​រហូតរលត់ជាស្ថាពរមិនបណ្តាល​ឲ្យរា​លដាលដល់អ្ន​កដ៏ទៃ និងមិនបណ្តាល​ឲ្យមា​នអ្នករង​គ្រោះថ្នាក់ឡើយ គ្រាន់​តែរង​ការខូចខាតទ្រព្យសម្បត្តិមួយ​ចំនួនតែប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរគេសង្កេតឃើញមានវត្តមានលោក គាត់ ហ៊ុល អភិបាលនៃគណៈអភិបាល លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យផងដែរ។

​បើតាម លោកវរសេនីយ៍​ឯក សៅ សារឿង អធិការនគរបា​លក្រុងបាន​ឲ្យដឹង​ថា ​ផ្ទះដែល​ត្រូវអគ្គភ័យ​ឆាប​ឆេះ​នោះ​មានម្ចាស់​ឈ្មោះ
១.ឈ្មោះ សុខ ចាន់​ថន ភេទប្រុស អាយុ៣៦ឆ្នាំ​ មុខរបរលក់ខោអាវ និងស្បែកជើង(យុវវ័យ)
២.ឈ្មោះ​នឹម គង្គា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅចំណុចខាងលើ មុខរបរកាត់ដេ​រ (ទេព​ប្រណិត​កាត់ដេរ)។
៣-ឈ្មោះ​ជុច ចន្ថា អាយុ៤៥ឆ្នាំ​ ភេទ​ប្រុស អ្នកទាំងបីខា​ងលើរស់​នៅភូមិបាលិលេ​យ្យ១ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអធិការក្រុងបញ្ជាក់ថា បើយោង​តាមកា​របំភ្លឺពីម្ចាស់បាន​​​​​​​​​​ឲ្យដឹងថា​ មូល​ហេតុដែលបណ្តាល​ឲ្យឆាបឆេះគឺផ្តើមចេញពីផ្ទះ ទេ​ពប្រ​ណិត​កាត់​ដេរ ដោយសារផ្ទុះសេចរន្តអ​គ្គីសនីនៅ​ជាន់ឡៅតឿន​។

លោកបញ្ជាក់ទៀតថា​ ក្នុងហេតុ​ការណ៍ខាងលើនេះដែរកម្លាំងសមត្ថកិច្ចបាន​ប្រើប្រាស់​រថយន្តពន្លត់
អគ្គីភ័យចំនួ​ន៣គ្រឿង មកពី​អធិការដ្ឋាននគបាលក្រុង រថយន្តក្រុម​ហ៊ុន​កាស៊ីណូស្តារវេហ្គាស់ រថ​យន្ត​ក្រុមហ៊ុនកាស៊ីណូត្រួពីកាណា ដោយប្រើប្រាស់ទឹកអស់ចំនួន៤ធុងទើបរលត់​ជាស្ថាពរ។
ជាមួយគ្នា​នោះដែរលោក​អធិការនគរបា​លក្រុងប៉ោយប៉ែត បានអំពាវ​នាវ​ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ​យកចិត្តទុក​ដាក់ និង​ប្រុងប្រយត្ន័ខ្ពស់​ ចំ​ពោះគ្រោះ​អគ្គីភ័យ ពិ​សេ​សការ​អុចទៀន​ធូប​នៅ​ឱកាស​ចូល​ឆ្នាំចិន វៀតណា​មនៅពេល​ខាងមុខនេះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4620 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52327 នាក់
ខែនេះ :
510760 នាក់
3 ខែនេះ :
1050619 នាក់
សរុប :
17645712 នាក់