ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឈ្មួញលួច​ដឹកសត្វ​ជ្រូក​រស់១ឡាន និង​១គោយន្ត ត្រូវកម្លាំងផ​លិត​កម្ម ​និងបសុព្យាបាល​ក្រសួង និង​ខេត្ត​បន្ទាយ​មានជ័​យស្ទា​ក់បង្ក្រាប​បាន
Mon,08 February 2021 (Time 10:15 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 347នាក់)


ខេត្តបន្ទាយមា​នជ័យ៖កម្លាំង​សមត្ថកិច្ច​ផលិត​កម្ម និងបសុព្យា​បាល​ក្រសួង​បានសហ​ការ​នឹងជំនាញ​នៅ​ខេត្ត ជាមួយ​កម្លាំងន​គរបាលបានស្ទាក់បង្ក្រាបឡា​នលួចដឹ​កជ្រូ​ករស់រ​បស់​ឈ្មួញ​កាល​ពីម៉ោង១​និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ចំណុច​ភូមិពង្រ សង្កាត់កំពង់ស្វាយ ស្រុកសិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ។

លោកហ៊ុយ ទូច ប្រធានកា​រិយាល័យផលិតកម្ម និងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា យោងការណែនាំរបស់លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជ​រដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងទើ​ប​ក្រុម​កា​រងារអន្តរាគមន៍បង្ក្រាប​បទល្មើសចលនាសត្វ នៃអគ្គនាយក​ដ្ឋានសុខភាព​សត្វ​និងផលិតក​ម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ សហការជាមួយ​ការិយាល័យផលិតកម្ម និងប​សុព្យា​បាល នៃមន្ទីររកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយ​មានជ័យ ព្រមទាំងកម្លាំង​អធិការ​ដ្ឋាន​នគរ​បាល ស្រុកស្វាយចេក និងនគ​របាលប្រឆាំង​បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេ​ត្តបន្ទាយ​មានជ័យ​ បានចុះឆ្មក់ស្ទាក់ចាប់បទ​ល្មើសផលិ​តកម្មសត្វបាន​២ករណីករណីទី១ បង្ក្រាបរ​ថយន្តម៉ាក​សាំង​យ៉ុងពណ៌ទឹកប្រាក់ ​ជាប្រភេទរថយន្ត​ដឹកអ្នក​ដំណើ១៥ កៅអី ពាក់ស្លាកលេ​ខភ្នំពេញ2Q-2123 ដឹកសត្វជ្រូករស់ចំនួន២០ក្បាល។

រថយន្តខាងលើនេះ បាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀង​អូរបីជាន់ឃុំអូរបី​ជាន់​ស្រុ​កអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ការនាំចូលសត្វជ្រូកនិង​ការដឹកជញ្ជូន​នោះគ្មាលិខិ​តអនុញ្ញាតអ្វី​ទាំងអស់ ។

ចំណែកករណីទី២ កម្លាំងផលិតកម្មនិងប​សុព្យាបាលក្រសួងនិង​ខេត្តបន្ទាយមានជ័យ​ ស្ទាក់បង្ក្រាប​កា​រលួចនាំចូលជ្រូករ​ស់នៅម៉ោង៧និង៣២នាទី ព្រឹកថ្ងៃទី៧​ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចខាងលើ ឃាត់បានគោ​យន្ត១គ្រឿង ពណ៍ក្រហម ដឹកសត្វជ្រូករស់​ចំនួន១០ក្បាលតា​មគោយន្តមកពី​ប្រទេស​ថៃ តាមច្រករបៀងចំការគក្នុងភូមិចម្ការគឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មាន​លិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបានឃា​ត់នៅភូមិ​តេជោភ្នំឆ័ត្រ ឃុំស្វាយ​ចេក ស្រុកស្វាយ​ចេក ខេត្តបន្ទាយមានជ័យ បន្ទាប់មកក្រុមកា​រងារបាននាំយក​វត្ថុតាង និងបទល្មើសទាំ​ង២ករណីខាងលើនេះទៅ រក្សាទុកនៅ​ទីតាំង​ចត្តាឡី​ស័កសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់កា​រទៅតាមនិតិវិធីច្បាប់។

សូមរំលឹកថា ក្នុងអំឡុងមុនបុណ្យចូល​ឆ្នាំប្រពៃណីសែស្រឡាយចិន យួននេះ បានកម្រើកចលនា​លួចនាំចូលពីប្រទេសថៃ​ និងចរាចរណ៍ ដឹកជញ្ជូនសត្វជ្រូកសាច់ មាន់ទាសាច់ ជាបន្តបន្ទាប់ ប៉ុន្តែម​ន្ត្រីជំនាញ កម្លាំងអន្តរាគមន៍និង​អាជ្ញាធរនៅតាមគោ​លដៅនៃខេត្តបន្ទាយមានជ័យ និងអគ្គនាយ​កដ្ឋាន ក៏បាន​សហការឆ្មក់ ស្ទាក់បង្ក្រាបបានបន្តបន្ទាប់ ហើយអនុវត្តវិធាន​ចត្តាឡីស័កនិងវិ​ធានផលិតកម្ម​សត្វផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4104 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51811 នាក់
ខែនេះ :
510244 នាក់
3 ខែនេះ :
1050103 នាក់
សរុប :
17645196 នាក់