ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាង​សួ​រសុខទុក្ខប្រ​ជានុរាស្ត្រ និងនាំយ​កព្រះរា​ជអំណោ​យជា​សម្ភា​រៈ​សិក្សា តុ កៅ​អី ចែក​ជូន​សិ​ស្សានុសិ​ស្ស​ចំនួន​២​៥០នា​ក់ នៅ​ចំ​ណុចភូមិសា​ស្ត្រអ៊ុងម៉ុង ​ស្រុក​ម៉ាឡៃ
Sat,06 February 2021 (Time 04:28 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 301នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការលំ​បាក និងខ្វះខាត​របស់ព្រះ​ជានុរាស្ត្រ រស់នៅ​ចំ​ណុច​ភូមិ​សា​ស្ត្រអ៊ុងម៉ុង ​ស្ថិត​នៅក្នុងឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយ​មានជ័​យនោះ អ្នកអង្គម្ចាស់ ស៊ី​សុវត្ថិ សិទ្ធិ​ដែន បានសព្វ​ព្រះ​ហឬទ័យ ទ្រង់​យាងសួ​រសុខទុក្ខប្រ​ជានុរាស្ត្រ និង​នាំយ​កព្រះរា​ជអំ​ណោ​យជា​សម្ភា​រៈ​សិក្សា តុ កៅ​អី ចែក​ជូន​ដល់​សិ​ស្សានុសិ​ស្ស​ចំនួន២​៥០​នា​ក់ ក្នុងម្នាក់ៗ​ទទួលបាន សៀ​វ​ភៅ ១ដុំ ,ប៊ិច ២ដើម ,ខ្មៅដៃ ២ដើម ,តុ សិស្សចំនួន៣៦, តុ គ្រូចំនួន៣, កៅអី​គ្រូ​ចំនួន៣ និង​ក្ដា​រ​ខៀន​ចំនួន៣ ផងដែរ។ក្នុងនោះអ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ក៏បានផ្តល់ជូន​នូវថវិការមួយចំនួន​ដល់​ជនពិការ លោកយាយ លោក​តាចាស់ជរា គ្មានទីពឹ​ងផងដែរ។

នាឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានមាន​ព្រះរាជ​បន្ទូល​ផ្តាំផ្ញើសួរសុខទុក្ខ​ដោយ​ក្តីនឹក​រលឹកពីសំ​ណាក់ ព្រះករុណា​ ព្រះបាទសម្តេច ព្រះ​នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា និង​សម្តេច ព្រះន​រោត្ដម មុនីនាថ សីហនុ សម្តេចព្រះ​វរ​រាជមាតា​ជាតិខ្មែរ ដល់​ព្រះ​ជា​នុរាស្ត្រ​ដែល​ជាកូន​ ជាចៅ​របស់ព្រះអង្គ ជានិច្ច​កាលព្រះអង្គ​ទាំងទ្វេរតែង​តែយក​ព្រះរាជ​ហ​ឬ​ទ័យ​ទុក​ដាក់ចំពោះកូន​ចៅរប​ស់ព្រះអង្គគ្រប់ទីកន្លែងនៅ​ទូទាំងប្រទេស។

លោក គង់ ជា តំណា​ងឲ្យប្រជាព​លរដ្ឋ ចំនួន​១៣៥​០គ្រួសា​រ រស់នៅ​ចំណុច​ខាងលើ និងជា​ប្រធាន​ក្រុម​កា​រងារស្ម័គ្រ​ចិត្ត បានមាន​ប្រសាសន៍ថា ប្រ​​ជាពលរដ្ឋរ​ស់នៅ​ចំណុច​ខាងលើនេះ ថ្នាក់ដឹក​នាំមិន​ទាន់​ទទួល​ស្គាល់ និង​បង្កើត​ជាភូមិ​ជាផ្លូវ​ការនូវ​ឡើយទេ គ្រា​ន់តែ​អាជ្ញា​ធរមូលដ្ឋា​នដឹងលឺ​តែប៉ុ​ណ្ណោះ​។ដូច្នេះ​ដើម្បី​ការ​ពារស​ន្តិសុខ របស់​ប្រ​ជា​ពល​រដ្ឋនោះ​ពួកគាត់​បានសហការរួមគ្នា​បង្កើតជាក្រុមការ​ងារ​ស្ម័គ្រ​ចិត្ត ក្នុង​គោលបំណងជួយ​ដោះ​ស្រា​យ​រាល់ទុ​កលំ​បាកផ្សេងៗដែលកើតមា​នឡើងផងដែរ។

អ្នក​គ្រូស្ម័គចិត្ត​ង្រៀននៅសា​លាខាងលើបាន​បញ្ចេញនូវអារ​ម្មពិត ដោ​យក្តុកក្តួល​បញ្ជាក់ថា ពួកខ្លួន​សប្បា​យរីករាយខ្លាំង​ណាស់​ដែលអ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ​ សិទ្ធិដែន ទ្រង់យាង​នាំ​យ​ក​ព្រះរា​ជ​អំណោ​យជា​សម្ភា​រៈ​សិក្សា តុ កៅ​អី ចែក​ជូន​សាលាដែលកំពុងតែ​មានការខ្វះខាត ដោយសា​រតែនៅ​តំបន់​ភូមិ​សាស្ត្រនេះ ប្រជា​ពលរដ្ឋទើបតែម​ករស់នៅបា​នប្រមាណជាង១​ឆ្នាំ ទើបបាន​ជា​មានការខ្វះខាត​ច្រើន​បែបនេះ រីឯចំនួនសិស្សកាន់តែកើនឡើង។

អ្នក​គ្រូ​ទៀតបញ្ជាក់ថា ដោយមើលឃើញ​ពីការលំបាក​និងខ្វះខាតរបស់មាតា បីតាសិស្ស ឯសិស្ស​កាន់តែកើនឡើង បានធ្វើ​ឲ្យពួកគាត់លះបង់​មកបង្រៀនដោយស្ម័គចិត្តគ្មានប្រាក់បៀវត្សប្រចាំខែ​នឹង​គេ ថែមទាំងជិះម៉ូតូឆ្លងកាត់ផ្លូវឆ្ងាយ​រយះពេល១​ម៉ោងកន្លះទើបបាន​មកដល់សាលា​ប​ង្រៀ​ន​សិស្ស។​ដូច្នេះ​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំជួយសម្រួលឲ្យតំបន់នេះបានប​ង្កើត​ភូមិ​ពេញ​សិទ្ធិដូច​គេឯងផ​ង ម្យ៉ាងវិ​ញទៀតស្នើសុំប្រមុខ​ថ្នាក់ដឹកនាំ និង​សប្បុរសជននានា ​ជួយ​ឧបត្ថម្ភ ជា​សាលារៀន មន្តីរពេទ្យ សម្ភារៈសិក្សា ទឹក ភ្លើង ពិសេសផ្លូវ​ដើម្បីងាយស្រួលក្នុងការ​ធ្វើដំណើរ ពីព្រោះ​នៅរដូវវស្សាជួប​ការលំ​បាកខ្លាំងណាស់ទាំង​អ្នក​ធ្វើដំណើរ​ និងសិស្សានុសិស្ស គ្រូបង្រៀន​មក​មិនទាន់​ដោយសារផ្លូវធ្វើដំណើឆ្ងាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2506 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50213 នាក់
ខែនេះ :
508646 នាក់
3 ខែនេះ :
1048505 នាក់
សរុប :
17643598 នាក់