ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូន​ខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច កាច់សោ​រកម៉ូតូ នៅចំណុចផ្សាររាត្រី​កាស៊ីណូផ្កាយ៥
Sat,06 February 2021 (Time 07:21 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 381នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​ចំនួន២នាក់​ ដែលជាប់ពាក់ព័ន្ធទៅនឹងករណី​លួចកាច់សោ​រកម៉ូតូ​
កាល​ពីវេ​លាម៉ោង២០ និង៣០នាទី ថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សាររាត្រីកាស៊ីណូផ្កាយ៥ ស្ថិតក្នុ​ងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ត្រូវបាន​កម្លាំង​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ចាប់ឃាត់ខ្លួន បញ្ជូន​ទៅ​​បញ្ជាការដ្ឋានអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើការសាកសួន និងកសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀល​ថ្ងៃទី៦ ខែ​កុម្ភៈ ​ឆ្នាំ២០២១ ដើម្បីបន្តនិតិវិធី។

អាវុធហត្ថ​បញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួន មានឈ្មោះ ទិត្យ ថារះ ហៅ យ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅមិនពិតប្រាកដ (ដេកតាមទីធ្លាកាស៊ីណូក្នុងក្រុងប៉ោយប៉ែត) និង​ឈ្មោះ អឿន ធី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅមិនពិតប្រាកដ (ដេកតាមសំយ៉ាបផ្សារកណ្ដាល ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធក្រុងប៉ោយប៉ែតបាន​ឲ្យដឹងថា ក្រោយ​ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​នៅចំណុចខាងលើ លោកបាន​ចាត់តាំងកម្លាំង​ចុះដល់កន្លែង​កើត​ហេតុ ហើយសួរនាំហេតុការណ៍ ហើយធ្វើប្រតិបត្តិ​ការបង្រ្កាបនិង​ឃាត់ខ្លួនជនសង្ស័យ​បាន​ចំនួន០២​នាក់​ តែម្តងព្រមទាំងដកហូតបាននូវវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុង​ដាអ៊ែប្លែក ពណ៌ក្រហ​មខ្មៅ ដែលជនសង្ស័​យបានលួចកាច់សោរយក។

ជនសង្ស័យទាំង០២នាក់និងម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថក្រុងបញ្ជូនមកមូលដ្ឋានអាវុធហេតុក្រុង​ដើម្បីធ្វើការសាកសួរចម្លើយ ក្រោយពីសួ​រចម្លើយរួច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា នៅវេ​លាម៉ោងប្រហែល២០ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគេបាន​ទៅផ្សាររាត្រីក្បែរ​ការស៊ីណូ​ផ្កាយ៥ ចំណុចចំណ​តម៉ូតូ ហើ​យរងចាំមានឱកាសពួកគេនឹងលួចកាច់សោរកម៉ូតូយកតែម្ដង ស្របពេលដែលពួកគេ​កំពុងធ្វើសកម្មភាពកាច់សោរកម៉ូតូ ត្រូវ​បានសន្តិសុខយាមផ្សារឃើញទាន់ ក៏ប្ដឹង​ទៅ​កម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្ដង។

យោងតាមចម្លើយបំភ្លឺរបស់ជនរងគ្រោះ-សាក្សី និងមានវត្ថុតាង ជនសង្ស័យទាំង០២នាក់ ត្រូវបាន​កម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធ ខេត្តចាត់ការបន្ត បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសា​លា​ដំបូ​ងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវបាន​កម្លាំងអាវុធហត្ថ​ក្រុងប្រគល់ឱ្យម្ចា​ស់ដើម​វិញហើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3563 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51270 នាក់
ខែនេះ :
509703 នាក់
3 ខែនេះ :
1049562 នាក់
សរុប :
17644655 នាក់