ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង អញ្ជើញកា​ត់ខ្សែបូដាក់ឱ្យដំណើរការ មន្ទីរ​ពេទ្យន​គរបាលខេត្តបាត់ដំបង
Fri,05 February 2021 (Time 11:37 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 319នាក់)


ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡា​ហោ​ម ស ខេ ង អញ្ជើញជាអធិប​តីក្នុ​ងពិធី​កាត់ខ្សែ​បូសម្ពោធ​ដាក់ឱ្យដំណើ​រការជាផ្លូវកា​រនូវ​អគារ​មន្ទីរពេ​ទ្យ​នគរបាលខេ​ត្តបាត់ដំបង ស្ថិតនៅក្នុងបរិវេ​ណស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង នាភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្តម ស សុ​ខា រដ្ឋលេខាធិការក្រសួង​អប់រំយុវជន និងកីឡា ព្រមទាំង​លោកជំទាវ ឯកឧត្តម ចន្ទ សុផល អ្នកតំ​ណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ា​ណេរ រដ្ឋលេខា​ធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធាន ក្រុមក្រឡា​ហោមមនុស្សធ​ម៌បាត់ដំប​ង ឯកឧត្តម ងួន រតនៈ អភិ​បា​លនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោក​ជំ​ទាវ លោក លោកស្រី មន្រ្តីរាជកា​រ អ្នកមុខ អ្នកការតាមមន្ទីរ ស្ថាប័ន អង្គភាពពា​ក់ព័ន្ធក្នុង​ខេត្តបា​ត់ដំបង កងកម្លាំងន​គរបាលព្រះសង្ឃ​និងប្រជាពលរដ្ឋ​ជាច្រើនអង្គ រូប ចូលរួម។

ក្នុងពិធីដ៏វិសេសវិសាលនេះលោកជំទាវ ញ៉ែម សាខន បានប្រគេនទយ្យវត្ថុចំពោះព្រះសង្ឃ ប្រគល់​សម្ភារៈបរិក្ខាប្រើ​ប្រាស់ និងឱ​សថដល់មន្ទីរពេទ្យ ព្រមទាំង​បានចែកអំណោយមួយចំនួ​នដល់អ្នកជម្ងឺ ដែលកំពុងសម្រាកព្យា​បាល នៅក្នុងមន្ទីរពេទ្យនេះ។

សូមជម្រាបជូនថា មន្ទីរពេទ្យនគរបា​លខេត្តបាត់​ដំបង គឺជា​អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡា​ហោ​ម ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ង​មហាផ្ទៃ និងលោ​កជំទាវ តាមរយៈឯកឧត្តម ខាន់ ម៉ា​ណេរ រដ្ឋលេខាធិកា​រក្រសួងសាធារ​ណការ និងដឹកជញ្ជូន ហើយអគារនេះបានធ្វើពិធី​បញ្ចុះប​ឋមសិ​លា​សាងសង់កាលពីថ្ងៃទី៤ ខែ វិច្ឆិ​កា ឆ្នាំ២០១៨ និងបានការចូ​លរួមជួយឧបត្ថមពីឯក​ឧត្តម លោក​ជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជីវករសប្បុរស​ជនក្នុងខេត្ត និងក្រៅ​ខេត្តជាច្រើនរូ​បនិងជាបន្តបន្ទាប់។

មន្ទីរពេទ្យនគរបាល​ខេត្តបាត់ដំបង ដែលកំពុងដំ​ណើ​រការនេះ​ បានរៀបចំបំ​ពាក់ដោយឧប​ករណ៍​សម្ភារៈវេជ្ជសាស្រ្តទំនើបៗទាន់ស​ម័យ និង​មាន​ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ដែលមានជំ​នាញវិជ្ជា​ជីវៈ​ច្បាស់លាស់ ទទួលបានការបណ្តុះប​ណ្តា​ល​ទាំង​ក្នុងប្រទេស និងក្រៅប្រទេសហើយ ដំ​ណើរកា​រទទួលពិនិត្យនិងព្យាបាល​ជម្ងឺទាំងកងកម្លាំងនគរបាល មន្រ្តីរាជការនិងប្រជាពលរដ្ឋទូ​ទៅ ២៤ម៉ោង លើ២៤ម៉ោង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2215 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49922 នាក់
ខែនេះ :
508355 នាក់
3 ខែនេះ :
1048214 នាក់
សរុប :
17643307 នាក់