ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន ដាក់ឧបករណ៍​ហាត់ប្រាណចំនួន១៥​ឈុត ត្រូវដំឡើងនៅលើ​សួនកុមា​រមុខ​សាលាខេត្ត ងាយស្រួលឱ្យ​ពលរដ្ឋហាត់ប្រាណ​ដោយសេរី ដើម្បីសុខភាពរឹងមាំ
Fri,05 February 2021 (Time 10:09 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 362នាក់)


ខេត្តប៉ៃលិន៖ពេលនេះអ្វីដែលគួរឱ្យក​ត់សម្គាល់នោះ គឺទិដ្ឋភា​ពនៅលើសួ​នកុមារ កាន់តែទាក់ទាញ ប្លែកភ្នែក និងចាប់អារម្មណ៍ខ្លាំង​ជាងមុន ខណ:ពេលអាជ្ញាធរ​ខេត្ត ដឹកនាំដោយឯកឧត្តម សៅ សា​រ៉ាត់ អ្នកតំណា​ងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំក្រុម​ការងាររៀបចំដាក់​តាំងឧបករណ៍​ហាត់ប្រាណ​ចំនួន១៥ឈុត២កន្លែង (នៅសួនកុ​មារ១កន្លែង និងនៅចំណុចស្តេចកន១​កន្លែង) ។

ហេតុការណ៍រៀប​ចំដាក់តាំងឧប​ករណ៍ហាត់ប្រាណនេះ បានធ្វើឡើង​នៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២​០២១ ស្ថិតនៅភូមិ​ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុក​សា​លាក្រៅ ខេត្តប៉ៃលិន ។

ឯកឧ​ត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តម​ណ្ឌលប៉ៃលិន បានមាន​ប្រសាសន៍ថា៖ ឧបករណ៍​ហាត់​ប្រាណ ដែលរៀប​ចំដាក់តាំង​នៅលើសួនកុមារ និងនៅ​ទីធ្លាស្តេចកននេះ មានចំនួន១៥ឈុត ដែល​ក្នុង​នោះមានឧបករណ៍សម្រាប់បង្វិលចង្កេះ បង្វិលចលនាដៃ ចលនាជើង ដើម្បីឱ្យសរសៃ​ក្នុងរូបរា​ងកាយ មានដំ​ណើរការស្រួល បញ្ចេញញើស បំបាត់ជាតិពុលគីមីមួយចំនួនក្នុងខ្លួនផងដែរ។

ឯកឧត្តម បានប​ន្តទៀតថា អ្នកពិ​ការដៃជើង ក៏អាចចូ​លហាត់ប្រាណ​បានដែរ ព្រោះមានឧបករណ៍ ស​ម្រាប់​យោលទៅមុខ យោលទៅក្រោយចំហៀង និងឡើងចុះ​បានមួយកំប្លេតែម្តង​។

លើស​ពីនេះ​ឧបករណ៍ហាត់​ប្រាណទាំងនេះ មាន​តម្លៃខ្ពស់គួរសមដែរ ដោយលោក​ជំទាវកុម្មង់ទិញ​ដោយថវិ​កាផ្ទាល់ខ្លួន មកពីប្រទេ​សថៃ សម្រាប់​ដាក់ឱ្យពុកម៉ែបងប្អូន សម្រាប់ទំនេរពី​ការងារនា​ពេ​លល្ងាចៗ ឬពេ​លណាក៏បានដែរ ដោ​យចូលមកលេងកម្សាន្ត នាំគ្នាហា​ត់ប្រាណ ដើម្បីសុខភាព ព្រោះ​​បច្ចុប្បន្ននេះ យើងតែ​ងជួបប្រទះនឹងបញ្ហាសុ​ខភាព ឈឺចុករោយឆ្អឹងខ្នង ចង្កេះ បណ្តាលមក​ពីសារធាតុគីមីផ្សេងៗ ក្នុងខ្លួន ។

ឯកឧត្តម ក៏មានសំណូម​ពរឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន កុំភ្លេច​នាំគ្នាទៅហាត់ប្រាណ ដោយឥត​គិតថ្លៃ តែក៏សូមចូលរួមថែរក្សាឧ​បករណ៍ទាំងនេះ ឱ្យបានគង់ វង្សឋិតឋេរយូរអង្វែង តកូនត​ចៅជំនាន់ក្រោយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2047 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49754 នាក់
ខែនេះ :
508187 នាក់
3 ខែនេះ :
1048046 នាក់
សរុប :
17643139 នាក់