ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ចាការអាវុធ​ខេត្តបន្ទាយមានជ័យ ដាក់ផែនការគ្រប់បណ្ដា​មូលដ្ឋានក្រុង ស្រុក ត្រូវការពារ​សន្តិ​សុខ រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសង្រ្គោះ​ឧបទ្ទវហេតុផ្សេងៗក្នុងឱកា​សបុណ្យចូលឆ្នាំចិន-វៀត​ណាម នាពេលខាងមុខ​នេះ
Thu,04 February 2021 (Time 11:55 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 347នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជ​អាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ​ចំនួន០៩នាក់នៅ​វេលាម៉ោង០៨និង០០នាទី ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២១ លោក​ឧត្តមសេ​នីយ៍​ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការផ្ដាំផ្ញើដល់ មេប​ញ្ជាការមូលដ្ឋានក្រុង ស្រុក ដែល​នៅជាប់ព្រំដែនកម្ពុជា ថៃ ត្រូវផ្សព្វផ្សា​យដល់កម្លាំង​ក្រោម​ឱវាទត្រូវ​យកចិត្តទុក​ដាក់លើ​ពលករចំណាក​ស្រុកមកពីប្រទេសថៃ ឱ្យចូលធ្វើចត្តាឡីស័ក ឱ្យបាន​ហ្មត់ចត់បំ​ផុត។

ជាងនេះទៅទៀតលោកមេ​បញ្ជាការខេត្ត បានដាក់ផែនការទៅគ្រប់បណ្ដាមូលដ្ឋានក្រុង ស្រុក ត្រូវ​ការ​ពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវ​ហេតុផ្សេងៗក្នុង​ឱកាសបុណ្យ​ចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះផងដែរ។

សូមបញ្ចាក់ផងដែរថា យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែ​លត្រូវ​បំពាក់ឋា​នន្តរ​សក្តិ​​មានចំនួន០៩នាក់ក្នុងនោះថ្នាក់វរសេនីត្រី ០១នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន​០៨នាក់។ក្នុងពិធី​បានប្រព្រឹត្តទៅនៅសាលប្រជុំធំ បញ្ជាការដ្ឋានអាវុធខេត្ត ដោយ​មាន​ការអញ្ជើញចូលរួម​ពីសំណាក់​លោក​មេបញ្ជាការរង លោកនាយរង​សេនាធិការ ប្រធាន អនុប្រ​ធានមន្ទីរ នាយការិយាល័យ មេបញ្ជា​ការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក សរុបចំនួ​ន៨៧​នាក់​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1890 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49597 នាក់
ខែនេះ :
508030 នាក់
3 ខែនេះ :
1047889 នាក់
សរុប :
17642982 នាក់