ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគបាលក្រុង​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន បញ្ជូនក្រុម​ក្មេងទំ​នើងចំនួន​៤នាក់ ទៅស្នងការ​នគរបាល​ខេត្តប​ន្ទាយ​មាន​ជ័យ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​កំ​បិទដាវ បង្កអ​សន្តិសុ​ខ​សង្គម
Thu,04 February 2021 (Time 10:31 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រុមក្មេងទំនើងចំនួ​ន០៤នា​ក់ ដែលប្រើប្រាស់​កំបិទដាវ បង្ក​អសន្តិសុខសង្គម និង​បង្ក​ហិង្សា​ដោយ​ចេតនាមានស្ថានទំង​ន់ទោស ធ្វើឲ្យខូចខា​តទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបាន​កម្លាំង​នគបា​ល នៃអធិកា​រដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់​នគរបាល​ជំនាញ​នៃស្នង​ការដ្ឋានន​គរបា​ល​ខេត្តបន្ទាយមានជ័យនៅ​ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បី​អនុវត្តតា​មនិតិវិធីបន្ត។

លោកវរសេនីយ៍ឯក សៅ សារឿន អ​ធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្ត​តាមប​ទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយ​មានជ័យ ក្នុងការ​បង្ក្រាប និងទប់ស្កាត់​បទល្មើសគ្រប់​ប្រភេទ ជាពិ​សេ​សករណីក្មេង​ទំនើងនោះ បន្ទាប់​ពីទទួល​បានព័ត៌​មាន លោក​បានដឹ​កនាំកម្លាំង ស​ហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ និងមានចូល​រួមសហការ​ពីប្រជាពលរដ្ឋ​ផងនោះ​ បានកំណត់មុខសញ្ញា និងធ្វើការ​ឃាត់ក្មេងទំនើងទាំង០៤នាក់នេះ ជាបន្ត​បន្ទាប់ នៅថ្ងៃទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភា​ពកាប់​បំផ្លាញទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុងភូមិ​សាស្ត្រក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង០៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ សេង ណាឃីម ភេទប្រុស អាយុ១៥ឆ្នាំ,ទី២.ឈ្មោះ ឃី សំឡី ហៅខ្លី ភេទប្រុស អាយុ​១៦ឆ្នាំ,ទី៣. ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ និង៤ ឈ្មោះ វង់ ភ័ក្ត្រា ហៅ ប៉ាប៉ាត្រា ភេទប្រុស ជនសង្ស័យ​ទាំង០៤នាក់ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមា​នជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងទំនើងទាំងនេះ គឺជាក្រុមក្មេងដែលតែងតែបង្ករឿង និងធ្លាប់ធ្វើស​កម្មភាព​កាប់គ្នា និងបំផ្លាញទ្រព្យ​សម្បត្តិអ្នកដ៏ទៃជាញឹកញាប់ណាស់ ដោយមិនចាំ​បាច់មានជ​ម្លោះ​អ្វីធំដុំ​ឡើយ គ្រាន់តែមើលមុខ ក៏ពួកគេវា​យកាប់ ឬបំផ្លាញ​ទ្រព្យសម្បត្តិអ្នកដទៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2395 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50102 នាក់
ខែនេះ :
508535 នាក់
3 ខែនេះ :
1048394 នាក់
សរុប :
17643487 នាក់