ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ដួង តារា និងមន្ត្រីជំនាញ អញ្ជើញចុះ​ពិនិត្យ​ជាក់ស្តែង ដើម្បីដោះស្រាយវិវាតដីធ្លីដ៏រាំរ៉ៃ​ជាង​១​០​ឆ្នាំ​ រវាងពល​រដ្ឋ១​៥គ្រួសារ និង​ពាណិជ្ជករ ដោយ​ឈើលើគោ​លការណ៍ឈ្នះ ឈ្នះ រ​បស់ស​ម្តេចតេ​ជោ
Thu,04 February 2021 (Time 10:16 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 341នាក់)


ខេត្ត​បន្ទាយមានជ័យ៖ឯកឧត្តម​ ដួង តារា រដ្ឋលេខា​ធិការទី​ស្តីការ​គណៈរដ្ឋមន្ត្រី និងជា​ជំនួយការ​ស​ម្តេ​ចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា​ការដោះស្រាយ​វិវាតដីធ្លីដ៏រាំរ៉ៃ​ ស្ថិតនៅ​ក្នុងភូមិអណ្តូង​ថ្មមាស ​សង្កាត់​ផ្សារកណ្តាល ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាង​១​០​ឆ្នាំ​ រវាង​ពល​រដ្ឋ១​៥គ្រួសារ និង​ពាណិជ្ជករ ក្រៅប្រព័ន្ធតុលាកា​រ​ ដោ​យ​ឈរ​លើគោលការណ៍ ឈ្នះ ឈ្នះ របស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ គឺពិតជាបានផ្តល់ផលប្រយោជ​ន៍​ខ្លាំ​ងណា​ស់​ដល់​ប្រជាពលរដ្ឋ នឹង​ទទួល​បាន​សិទ្ធកាន់កាប់ដី​ស្របច្បាប់​ទាំងអស់គ្នាផងដែរ។

ឯកឧត្តម​ ដួង តារា មាន​ប្រសាសន៍បែបនេះ ខណៈដែលឯកឧត្តម ដឹកនាំគណៈប្រត្តិភូ​ និង​មន្ត្រី​ជំ​នាញ​ព្រមទាំងអា​ជ្ញាធរមូលដ្ឋាន អញ្ជើញចុះ​ពិនិត្យ​ជាក់ស្តែង​នៅព្រឹកថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០២១។ឯកឧត្តម​បញ្ជាក់ថា យើងមានមន្ត្រីជំនាញទាំងអ​ស់ដែលយល់ដឹងពីនិតិវិធីច្បាប់ យល់ដឹង​ផ្នែក​វាស់​វែង ដែល​មា​នប្រធា​នមន្ទីរ​សូរិយោដីខេត្ត អភិបាល​ក្រុង ដើម្បី​ចូលរួម​សម្រុះសម្រួល ​​ឲ្យប្រជាពលរដ្ឋ​រស់​មាន​សិទ្ធ​កា​ន់កាប់ដី​ស្រប​ច្បាប់ ក៏ដូច​ពាណិជ្ជករ​ផងដែរ។ឯកឧត្តម​បញ្ជាក់ទៀតថា ទីតាំងដីដែល​មាន​ខាង​លើនេះសុទ្ធតែមា​នសាក្សីរ​ស់ទាំងអស់​ ដែលពួកគា​ត់ធ្លា​ប់បែងចែក​ឲ្យប្រ​ជាពល​រដ្ឋទាំង១៥​គ្រួ​សារ​កន្លងមក​។

ជាមួយគ្នានោះដែរ​លោកប្រធាន​សូរិយោដីខេត្តបាន​ឲ្យដឹងដែរថា ពីដើមឡើយតំបន់នេះជាតំបន់​អសន្តិសុខ សុទ្ធតែព្រៃ និង​ចំការមីន អញ្ជឹងប្រជាពលរដ្ឋយើងមិនមានបញ្ហាទេ ក្រោយពីប្រទេស​មាន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចរីកចំរើនទៅបានធ្វើ​ឲ្យដីនៅតំបន់នេះឡើងថ្លៃ អញ្ជឹងបញ្ហាទំនាស់ដីធ្លីនឹង​កើ​តឡើង ចំពោះដីទីតាំងមានជម្លោះនេះមានពីទីតាំងគឺទីតាំងទី១ នៅភូមិអណ្តូង​ថ្មមាស​និងទី២ នៅភូមិទួលពង្រ សង្កាត់​ផ្សារ​កណ្តាល ហើយ​ដីនេះមាន១៥​គ្រួសារជា​ដើមបណ្តឹង និងចុងចំលើ​យ​មាន៤គ្រួសារ ដែលបាន​ប្តឹង​គ្នាដ៏​រាំរ៉ៃ​ពីសា​លាដំបូង ដល់កំពូល ហើ​យតុលាការកំពូលបានច្រាន​ចោល​ករណីនេះ រួចរុញ​ឲ្យសា​លាឧទ្ទរណ៍កាត់ក្តីឡើងវិញ ដោយសាទីតាំងដីមិនច្បាស់​លាស់ អញ្ជឹង​ហើយ​ខាងមន្ទីរ ត្រូវបានសាលាឧទ្ទរណ៍​ឲ្យចុះមកវ៉ាសវែងឡើងវិញ ដើម្បីកំណត់អត្តសញ្ញាណកម្ម​ដី​ឲ្យ​បានច្បាស់លាស់ ជាមូលដ្ឋាន​សម្រាប់​សា​លាឧទ្ទរណ៍បន្តកា​ត់សេចក្តីបន្ត ហើយ​ទាក់ទងបញ្ហា​នេះដែ​រប្រជាជន១០គ្រួសារ​បានធ្វើលិខិតប្តឹ​ងសុំការអន្តរាគមពីសម្តេចតេជោ ជួយដោះស្រាយទើ​បបា​នជាមានវត្ត​មានឯកឧត្តម​ ដួង តារា នៅពេលនេះ។លោ​កបញ្ជាក់ថា យើងមិនលូកដៃ​ផ្ទៃក្នុងរប​ស់តុលាការនោះទេ គ្រាន់តែ​សម្រប​សម្រួស​ក្រៅប្រពន្ធ័តុលា​ការ តាម​គោល​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេចតេជោ ​ឲ្យឈ្នះទាំង​សងខាង​តែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1732 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49439 នាក់
ខែនេះ :
507872 នាក់
3 ខែនេះ :
1047731 នាក់
សរុប :
17642824 នាក់