ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រ​កាសមុ​ខតំ​ណែង មន្ត្រីរា​ជការ​សា​លា​ខេត្តព្រះ​សីហនុ
Fri,26 February 2021 (Time 03:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 307នាក់)


ខេត្តព្រះ​សីហនុ៖ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈអភិបាលខេត្តព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញជាគ​ណៈអធិបតី​ក្នុង​ពិ​ធី​ប្រកា​សមុខតំណែ​ងមន្ត្រីរាជការ​សាលា​ខេត្តព្រះសីហនុ។ពិធីនេះក៏មានការចូលរួម​ពីលោ​កស្រី​អភិបា​លរងខេត្ត លោកនា​យក នាយករងរដ្ឋបាល​សាលាខេត្ត លោក​នាយក នាយករងទីចាត់ការ និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

ដីកា​ស្ដីពីការតែ​ងតាំង និងកា​រផ្ទេរភារកិច្ចមន្ត្រីរាជការសា​លាខេត្តព្រះសីហនុលេខ ០០៦/២១ដក សម្រេចតែ​ង តាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ដូចមាន​រាយនាម​ខាង​ក្រោម៖
១. លោក ឌឹម វី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ជានាយកទីចាត់ការរដ្ឋបាល ឱ្យទទួលមុខតំ​ណែ​ង​ជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ។
២. លោក ជា បាឈុន ឋានន្តរស័ក្តិនាយក្រមការដើមខ្សែ ថ្នាក់លេខ៣ ជាប្រធានអង្គភា​ពច្រកចេញ​ចូល​តែមួយ ត្រូវបានផ្ទេរភារកិច្ចទៅជានាយកទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុ។
៣. លោកស្រី ម៉ាក សំណាង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជានាយិការងទីចាត់​ការគ្រប់គ្រង​ធនធា​នមនុស្ស ឱ្យទទួលមុខតំណែង​ជាប្រធានអង្គភាព​ច្រកចេញចូល​តែមួយសាលា​ខេត្តព្រះ​សីហនុ។
៤. លោក ស៊ាន ដានីន ឋានន្តរស័ក្ដិអនុមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំ​ណង់ ឱ្យទទួលមុខតំណែងជាប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ទីចាត់កា​រអន្តរវិស័យ នៃរដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រកាសមុខតំ​ណែងមន្ត្រីរាជ​ការសាលាខេត្ត​នាពេលនេះ គឺជាការសម្រួល​មន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដែលបាន​បំពេញការ​ងារដោយយកចិត្តទុកដាក់ ការទទួលខុ​សត្រូវពិសេសការពិនិត្យលទ្ធផលការងារ លក្ខ​ខណ្ឌម​ន្ត្រីក្នុងអង្គ​ភាពខេត្ត ម្យ៉ាងទៀតការតំឡើង​តួនាទីនាយកទីចាត់ការរដ្ឋបាល ជានាយករងរដ្ឋបា​លសាលាខេត្តព្រះសីហនុ។ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ ជានាយកទីចាត់ការរដ្ឋបាល និង​លោកស្រីនាយករងទីចាត់ការធនធានមនុស្ស ជាប្រធានអង្គភាពច្រកចេញ-ចូលតែមួយ​សាលាខេត្ត​ព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន បន្តថា រដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត បានពិនិត្យនិងសម្រេចធ្វើ​ការផ្លា​ស់ប្តូរ​ភារកិច្ច ប្រកាសមុខតំណែងដោយផ្អែកលើលក្ខណៈសម្បត្តិ និងតម្រូវការចាំ​បាច់ក្នុងការ​បំពេញកា​រងាររបស់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2878 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50585 នាក់
ខែនេះ :
509018 នាក់
3 ខែនេះ :
1048877 នាក់
សរុប :
17643970 នាក់