ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រ​ជា​ព​លរដ្ឋខ្មែរ​ ដែល​វិល​ត្រឡប់ប្រ​ទេសថៃ ចូល​មកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នា​ញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើចត្តា​ឡីស័ក គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ២០២០ មកដល់​ថ្ងៃទី​២៤ ខែកុ​ម្ភៈ ឆ្នាំ២០២១ ​មានចំនួនស​រុប៧០៦១៩នាក់
Fri,26 February 2021 (Time 01:04 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 293នាក់)


ខេត្តបន្ទាយមានជ័យ៖​ការវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ ពីសំណាក់ប្រជាព​លរដ្ឋ​ខ្មែរ តា​ម​ច្រកអូ​របីជាន់ ស្ថិតនៅ​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គិតចាប់ពី​វេលាម៉ោង​៧ព្រឹក​ដ​ល់ម៉ោង​១១​និង៣០​នាទី ថ្ងៃទី២៥ ខែកុម្ភះ​ ឆ្នាំ២០២១ សរុបចំនួន១​០៤នាក់។ដោយ​ឡែកសម្រាប់​តែក្នុង​ខេត្តបន្ទាយមានជ័យមានចំនួន២​១នាក់ ស្រី៨នាក់។

បើតាម​លោកអធិការរង​ស្រុកអូរជ្រៅ និងមន្ត្រីជំ​នាញ បានឲ្យដឹងថា គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ​២០២០ មកដ​ល់​ថ្ងៃទី២៤ ខែកុម្ភះ​ ឆ្នាំ២០២១ ប្រជាព​លរដ្ឋ​ខ្មែរចេញ​ពីប្រទេស​ថៃមាន​ចំនួន​សរុប​៧០​៦​១​៩នាក់ ស្រី៣​២០​៥៥នាក់។ក្រោយពីត្រួត​ពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើ​ចត្តា​ឡីស័ករ​យះពេល​១​៤ថ្ងៃ នៅមណ្ឌលសំចតចំនួន​៦កន្លែងក្នុងខេត្ត​បន្ទាយមានជ័យ​រួមមាន៖ក្រុងសិរីសោ​ភ័ណ្ឌមាន​ចំនួន​៣​កន្លែងនិងក្រុងប៉ោយប៉ែតចំនួន៣កន្លែង។

បើតាមលោក នង ធឿន អភិបាលរងស្រុកអូរជ្រៅបានឲ្យដឹងថា អង្គការដែលចូលរួមចំ​ណែកជួយ​ឧបត្ថម្ភ​ជាគ្រឿងឧប​ភោគបរិភោគមា​នអង្គការIOM ជួយ​ឧបត្ថម្ភដូចជា​៖ក្នុងម្នាក់ៗទទួលបាន មីកំ​ប៉ុង​១ ,ទឹក​សុទ្ធ ១ដប ,នំ១កញ្ចប់ ,ចាប់ពីថ្ងៃទី៦ ខែមេ​សា ឆ្នាំ២០២០ គ្រោងនឹ​ងបញ្ចប់នៅថ្ងៃទី២៨ ខែ​កុម្ភះ ឆ្នាំ២០២១។​ចំណែកអង្គការ សា​ម៉ារីតាន់ផើស បានជួយឧបត្ថម្ភចាប់ពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២​០២០ ក្នុង​ម្នាក់ៗទទួលបាន នុំពងទា ១, សាប៊ូដុំ ១ដុំ និងទឹកសុទ្ធ១ដប ត្រូវបាន​បញ្ចប់នៅថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០២១។ក្នុងនោះមន្ទីរសុខាភិបាល​ខេត្តក៏បានជួយ​ជាបា​យប្រអប់ និងទឹក​បរិសុទ្ធ ១ដប ក្នុង​មួយនាក់ផងដែរ។

មន្ត្រីជំ​នាញបញ្ជាក់​ថា ពលរដ្ឋ​ដែល​ចេញ​មកពីទឹ​កដីថៃ​រយះ​ពេលកន្លងមក​ក៏ដូ​ចជា​ពេលនេះ​សុទ្ធសឹង​តែជួប​បញ្ហា​ដោយ​សារ​ដាច់​ប៉ាស្ព័រ, អត់មា​នការងារធ្វើ និង​មានធុរៈក្នុងគ្រួសារ។

ជាមួយគ្នានោះដែរមន្ត្រីជំនាញ​បានធ្វើការ​អំពាវនាវ​ឲ្យប្រជាពលរដ្ឋខ្មែរ​ទាំងអស់ ពិសេសអ្នកដែល​ចេញមកពីក្រៅប្រទេស ត្រូវចូលខ្លួន​មកធ្វើចត្តាឡីស័ករយះពេល​១៤ថ្ងៃ​ឲ្យ​បានត្រឹមត្រូវ​តាមការណែ​នាំ​របស់អាជ្ញាធរមានសមត្ថកិច្ច និងពិសេស​ត្រូវគោរព​តាម​វិធានការ​របស់ក្រសួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ជៀសវាង​ការឆ្លង​រីករាលដា​លនៃជំងឺកូវី១៩ ក្នុងសហគម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3215 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50922 នាក់
ខែនេះ :
509355 នាក់
3 ខែនេះ :
1049214 នាក់
សរុប :
17644307 នាក់