ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន អញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើ​លការចាក់​វ៉ាក់សាំងការពារជម្ងឺកូវីត-១៩
Fri,26 February 2021 (Time 01:17 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 353នាក់)


ខេត្តប៉ៃលិន៖កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការ​ចាក់វ៉ាក់សាំ​ងការ​ពារជម្ងឺកូវីត-១៩ (ស៊ីណូហ្វាម) ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តចំនួន១៩១នាក់ដែលមានអទិភាពទទួល វ៉ាក់សាំងមុនគេ។

លោកជំទាវ បាន ស្រីមុំ បានលើកឡើងថា ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយកា​រស្ម័គ្រចិត្ដ គឺជាកាតព្វកិច្ច និងជាការចូលរួមអនុវត្ដន៍នូវវិធានការសុខាភិបាល ដើម្បីការពារការ​ចម្លងរីករាល​ដាល​ជម្ងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ក្រោមការយកចិត្តទុក្ខ​ដាក់ខ្ពស់ពី​សំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី។

លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីបាន​ទទួលវ៉ាក់សាំងស៊ីណូហ្វាមផលិតនៅប្រទេសចិន ចំនួន ៦០ម៉ឺនដូស រាជរដ្ឋាភិបាល បានចាប់ផ្ដើមធ្វើការ​ចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗរួមមាន៖ អ្នក​នយោបាយ ថ្នាក់ដឹ​កនាំ ក្រុមគ្រូ​ពេទ្យ កងកម្លាំ​ងប្រដាប់អាវុធ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំ​ងបាន​ធ្វើការផ្សព្វផ្សាយ​ដល់សាធារ​ណៈជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរ​បស់វ៉ាក់​សាំងនេះ​ផងដែរ។

នៅក្នុងឱកាសនោះ​ផងដែរ លោកជំទាវ ក៍បានផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋនៅគ្រប់​មូលដ្ឋានទាំង​អ​ស់មិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍នូវវិធានការការពារ COVID-19 របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣ កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែ​ចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលា​ទំនេរទៅ​ប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាស​ចាក​ឆ្ងាយពីគ្រឿងញៀន។

បើតាមការបញ្ជាក់របស់ លោក ស្លះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិន​ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយ របស់សា​ធារណៈរ​ដ្ឋប្រជាមានិតចិន ពីប្រមុខរា​ជរដ្ឋាភិបាលកម្ពុជា នៅដំណាក់កាលទី១ នេះ មានចំនួន១២០០ដូស ស្មើនឹងចាក់បានមនុស្សចំនួន៦០០នាក់ ហើយសម្រាប់ថ្នា​ក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ដែល​មាន​អទិភាពទទួលបានវ៉ាក់សាំងនេះមុនគេ គឺមានចំនួន១៩១នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3167 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50874 នាក់
ខែនេះ :
509307 នាក់
3 ខែនេះ :
1049166 នាក់
សរុប :
17644259 នាក់