ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ ចុះសំណេះ​សំណាល សួរសុខទុក្ខ និងស​ម្រ​បស​ម្រួល​ដោះស្រាយនូវបញ្ហាមួ​យចំនួន ជាមួយ​ជនជាតិចិន ដែលមាន​ផ្ទុក​ជំងឺកូវីដ-១៩
Wed,24 February 2021 (Time 07:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 355នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាសអញ្ជើញដឹ​កនាំមន្ត្រីជំនាញ ចុះសំ​ណេះសំណាល សួរសុខទុក្ខ និងសម្រប​សម្រួលដោះស្រា​យនូវបញ្ហាមួយចំនួន ជាមួយជនជាតិចិន ដែល​មានផ្ទុកជំងឺកូវីដ-១៩ ចំនួន២០នាក់ ដែ​លបានបញ្ជូនមក​ពីរាជធានីភ្នំពេញ និងកំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតា​ខ្មៅ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាល​ខេត្តកណ្ដាលបានណែនាំដល់​ក្រុមគ្រូពេទ្យ ត្រូវ​យកចិត្តទុកដាក់ពិនិត្យសុខភាព និងតា​មដានជាប្រចាំ ពិសេសត្រូវ​យកសំណាក់ ដើម្បីធ្វើតេស្តផងដែរ។ជាងនេះទៅទៀត អាជ្ញាធរ​ក្រុងតាខ្មៅ ត្រូវរៀបចំនូវម្ហូបអាហារ​អោយបានសមរម្យ និងជាប្រចាំថ្ងៃជូនពួកគាត់។ដោយ​មើល​ឃើញពីការ​យកចិត្តទុកដាក់របស់​ឯកឧត្តមអភិបាលខេត្ត បងប្អូនជ​នជាតិចិន ដែលកំពុងស​ម្រាក​ព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​បំផុតដល់ឯកឧ​ត្តមខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនពួកគាត់ផងដែរ។

ក្នុងនោះឯកឧត្ដមអ​ភិបាលខេត្តក៏បានដោះស្រាយនូ​វសំណូមពរមួយចំនួន របស់ពួកគា​ត់ដែលបាន​សំណូម​ពរដល់អាជ្ញាធរ ក៏ដូចជាក្រុមគ្រូពេទ្យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2818 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50525 នាក់
ខែនេះ :
508958 នាក់
3 ខែនេះ :
1048817 នាក់
សរុប :
17643910 នាក់