ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆេះ​រោងចក្រត​ម្បាញ​ទុក​ចោល នៅ​ក្រុងប៉ោយប៉ែត សំណាងល្អមិ​នមានអ្នករងគ្រោះ​ថ្នាក់ ​គ្រាន់តែខូច​ខា​តសម្ភារៈ
Tue,02 February 2021 (Time 11:36 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 328នាក់)


ខេត្តបន្ទាយមានជ័យ៖កាល​ពីវេលា​ម៉ោង​ប្រហែល២និង៣០ទៀបភ្លឺថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ មាន​ករណីអគ្គីភ័យមួយ​បានឆាបឆេះ​រោងចក្ររបស់ជនជាតិថៃ​ដែលទុកចោល នៅចំណុច​ខាងកើតពី​មូលដ្ឋា​នអាវុធ​ហត្ថ​ក្រុងប៉ោយប៉ែត​ប្រហែ​លជា៣០០ម៉ែត្រ​ តាមបណ្ដោយផ្លូវជាតិលេ​ខ៥ ស្ថិតក្នុង​ភូមិផ្សា​រកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើល។

នៅក្នុងស្ថានការនោះ​គេឃើញមានកងកម្លាំ​ងសមត្ថកិច្ចជាមួ​យអាជ្ញាធរក្រុងចុះជួយអ​ន្តរាគ​មន៍​ភ្លាមៗ​ដោយ​ប្រើប្រាស់រថយន្តដឹក​ទឹកចំនួន០៨រ​ថយន្ត​ មកពីស្នងការន​គ​របាលខេត្ត,អធិ​ការ​ក្រុងនានា​ក្នុង​ខេត្ត និង​បណ្តា​ក្រុមហ៊ុននា​នាក្នុងក្រុងផងដែរ ដោយប្រើបា​ស​ទឹក​អស់​សរុចំ​នួន១៣រថយន្ត ទើប​អគ្គី​ភ័យ​បានរលត់ទាំងស្រុងនៅ​វេលាម៉ោង៥និង៣០នា​ទីទៀបភ្លឺថ្ងៃដដែល។​​

បើតាមការ​បំភ្លឺពីឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា អគ្គីភ័យ​បង្ក​រឡើង​ដោយសារ ផ្ទុះសេឆ្នាំងសា​កទូរសព្ទ័ រួចប៉ះជាមួ​យក្រណាត់ទើបឆាបឆេះតែម្តង។
សមត្ថកិច្ចបញ្ចាក់ថា សម្ភារៈដែលរងការខូចខាត​ដោយអគ្គីភ័យ រួមមាន៖ខូចម៉ាស៊ីន​ដេរប្រហែល​៤០គ្រឿង,ម៉ាស៊ីនផុងប្រហែង៣០០ជាងគ្រឿង,កង្ហារបញ្ឈរធំប្រ​ហែល៤០គ្រឿង,ក្រណាត់​ប្រហែ​ល២០០ការ៉ុង ,ដែកថ្ពក់ខោអាវប្រហែល៦០កេស រួមនឹងឧបករណ៍ប្រើប្រាស់និងឯកសារផ្សេងៗ ព្រមទាំង​មិន​មានអ្នករបួសនិងបាត់បង់ជីវិតឡើយ ។តែទំហំខូចខាត់សរុបទឹកប្រាក់មិនទាន់ដឹង​នោះទេ។

ជាមួយគ្នានោះដែរ​លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបា​លក្រុងប៉ោយប៉ែត បានអំពាវ​នាវ​ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ប្រុងប្រយត្ន័ខ្ពស់ចំ​ពោះគ្រោះ​អគ្គីភ័យ ពិ​សេ​ស ការ​អុចទៀន​ធូបនៅ​ឱកាស​ចូលឆ្នាំចិន វៀតណា​មនៅពេល​ខាងមុខនេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2311 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50018 នាក់
ខែនេះ :
508451 នាក់
3 ខែនេះ :
1048310 នាក់
សរុប :
17643403 នាក់