ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋម​ន្ត្រីក្រសួងពា​ណិជ្ជកម្ម កោ​តស​រសើរ​ចំពោះគ​ណៈប្រតិ​ភូដឹ​កនាំក្រុមកីឡា​ទូកប្រពៃ​ណីខ្នាត​អន្តរជាតិ​ ដែលបានដឹក​នាំកីឡា​ករ-​កីឡាការិនីក្នុងការប្រកួត​ ដោយឈរលើស្មារតី មិត្តភាព សា​មគ្គីភាព
Mon,01 February 2021 (Time 04:03 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 328នាក់)


ខេត្តកណ្តាល៖នៅក្នុង​ពិធីបិទ​ការប្រកួតកីឡាប្រណាំង​ទូកប្រពៃណី ទូកនាគ ទូកកានូ-កាយ៉ាក់ និង​ទូករ៉ូអ៊ីង ជ្រើស​រើសជើង​ឯក​ពានរង្វាន់ សម្តេច​ក្រឡាហោម ស ខេង ​លើកទី៧ ឆ្នាំ២០២០ នៅវេ​ទិកា​ប្រារព្ធពិធី សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯ​កឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិ​ជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ស​ម្តេចក្រឡា​ហោម ស ខេង ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានថ្លែង​នូវការកោត​សរសើរ​ចំពោះគ​ណៈប្រតិភូ​ដឹកនាំ​ក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ តាមបណ្ដាខេត្តក្នុងភូមិភាគបឹងទន្លេសាប ដែលបានដឹ​កនាំកី​ឡា​ករ-កីឡាការិនី របស់ខ្លួនមកចូ​លរួមក្នុងការប្រកួតនេះដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ដោយមិនគិតពីការយក ចាញ់ ឈ្នះ។

ឯកឧត្តម​បាន​បន្តថា កីឡាគឺ​ធ្វើឡើង​ដើម្បីសុ​ខភាព សន្តិភាព មិត្តភាពសាមគ្គី​ភាព ​និងដើម្បីប​ង្កើត​នូវ គុណផលបច្ចេកទេស​ តាមទិសស្លោក កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ ដើម្បីភាព​សុខ​ដុមរ​ម​នានៅក្នុងសង្គម។

ឯកឧត្តមបាន​បន្តទៀតថា បច្ចុប្បន្ននេះប្រភេទកីឡាទូកប្រពៃ​ណីខ្នាតអន្តរជាតិ ទូកនាគ ទូកកាណូ និងទូករ៉ូអ៊ឹង នៅកម្ពុជាកំពុង​ទទួលបានការចា​ប់អារម្មណ៍យ៉ាងខ្លាំង និងគាំទ្របណ្ដា​បណ្ដាលពីបាក​ចិត្តចាប់តាំងពី​សហព័ន្ធបានកែទ​ម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ហើយសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានកា​ររីកចម្រើនគួរឲ្យក​ត់សម្គាល់ ប៉ុន្តែយ៉ាងណាក៏ដោយក៏តម្រូវឲ្យគ្រប់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមទៀតទាំងបរិមាណ និងគុណ​ភាព ដើម្បីអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ (SEA GAME) ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ។
ក្នុងនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានបញ្ចាក់ថា កា​រប្រ​កួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ គឺធ្វើឡើងដើម្បីបំផុត និងលើក​កម្ពស់ប្រភេទ​កីឡាទូក​ប្រពៃណី​ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិ​សេ​សគឺយុវជនចូ​លរួមលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាកា​រលើកកម្ពស់ សុខមាល​ភាព សមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ចូលរួមការ​ប្រកួតកីឡាទូកថ្នាក់ជា​តិ និងថ្នាក់អន្តរជាតិ ដើម្បី​ឆ្ពោះទៅកីឡាស៊ីហ្គេម (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអភិបាលបានប​ញ្ជាក់បន្តថា ការប្រកួតកីឡាទូក​ប្រពៃណីខ្នាតអន្ដរជាតិ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ពាន់រង្វាន់ស​ម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០​នាពេលនេះ មានសមាគម ប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការី ចូលរួមចំ​នួន១៩ ក្រុម សរុបប្រតិភូ គ្រូបង្វិកកីឡាករ កីឡាការិនី​ទាំងអស់មានចំនួន៣០០រូប កីឡាការិនី៥៧រូប មាន៥វិញ្ញាសាប្រកួត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
700 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48407 នាក់
ខែនេះ :
506840 នាក់
3 ខែនេះ :
1046699 នាក់
សរុប :
17641792 នាក់