ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ទោ ស្នងការនគ​របាលខេត្តមណ្ឌលគិរី បាននាំយ​កនូវអំណោយជា​គ្រឿងឧ​បភោគ​ បរិភោគ​ និងថវិ​កាមួយចំនួន​ ចែកជូនដ​ល់កងកម្លាំង​នគរបាល​ការពារព្រំដែន
Wed,10 February 2021 (Time 09:02 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្តមណ្ឌលគិរី៖ដតបតា​មបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រា​ជរដ្ឋាភិបាល និងសេចក្តីណែ​នាំរបស់ក្រសួង​សុខាភិបាល ក្នុងកា​រទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាម​បណ្តោយ​ខ្សែបន្ទាប់​ព្រំដែ​នកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេ​នីយ៍ទោ ឡោ សុខា ស្នងកា​រនគរ​បាលខេត្ត បាននាំ​យកនូវអំណោយ​ដ៏ថ្លៃថ្លា របស់​ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ នូវគ្រឿងឧបភោ​គ​ បរិភោគ​ និងថវិកាមួយចំនួន​ ចែក​ជូនដល់​កងកម្លាំង​នគរបាលដែលឈរ​ជើងនៅតា​មបណ្តាប៉ុសិ៍្ត​នគរបាលការ​ពារព្រំដែន​គោក​ទាំង១៤ នៃវរសេ​នាតូចនគរបាលការពារព្រំដែនគោ​កទាំង២ (លេខ៦២១ និង៣០៣) ។ដោយក្នុង​មួយ​ប៉ុស្តិ៍ៗទទួលបាន៖ អង្ករ​ ១០០គីឡូ, មី ០២កេស, ភេសជ្ជៈ ០៣កេស, ទឹកអាកុល ០៥លីត្រ, ម៉ាស់ ០៥ប្រអប់ និងថិវិកា ចំនួន ៤០ម៉ឺនរៀល ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃ និងចូលរួមទប់​ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3743 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51450 នាក់
ខែនេះ :
509883 នាក់
3 ខែនេះ :
1049742 នាក់
សរុប :
17644835 នាក់