ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រាន់តែរឿងបាត់ស្បែកជើងមួយគូ ដកកាំភ្លើង​វាយក្បាលស​ន្ដិសុខ បណ្ដាលឲ្យបែកឈា​មស្រោច​ពេញ​ខ្លួន​ដួល​សន្លប់ស្តូកស្តឹង
Mon,04 January 2021 (Time 10:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 368នាក់)


ខេត្តកណ្ដាល៖ឃាត់ខ្លួនលោកផ្កាយ១ ឈ្មោះ ហេង គាហុង ដែល​មានតួនាទីជាមន្រ្តី​យោធានិង​ជាម្ចា​ស់មន្ទីរស​ម្រាកព្យបាល និង​សម្ភព សុខ ម៉េង នៅ​ស្រុក​អង្គស្នូល ខេត្តកណ្ដាល ដែលដកកាំ​ភ្លើង​វាយ​ក្បាលសន្ដិសុខ បណ្ដាលឲ្យរងរបួសធ្ងន់ដួលសន្លប់ក្នុងថ្លុ​កឈាម នៅមុខគ្លីនិច កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យ​ដឹងថា ដើមចមដែលនាំ​ឲ្យមន្ដ្រីយោធា ដកកាំភ្លើងវា​យក្បាល​សន្ដិសុខ​បណ្ដាល​ឲ្យបែក​ដួលសន្លប់​ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជ​នបង្ក​ហៅ​ប្រធាន​សន្ដិសុខមកដោះស្រាយ តែប្រធា​ននោះពន្យា​ពេលមិនព្រមមក ទើបធ្វើ​ឲ្យជនបង្ក​ខឹង​សម្បារ​តែម្ដង។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បន្តថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិកា​រដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសា​ងសំណុំរឿង ដើម្បីបញ្ជូនទៅ​កាន់សាលាដំបូ​ងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោ​សតាមផ្លូវច្បាប់ជាធរមាន។

ជុំវិញករ​ណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេ​សអ្ន​កប្រើប្រាស់​បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួ​កគាត់​ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទា​ទោសតាមផ្លូវច្បាប់​ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះ​ករណី​នេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
698 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51665 នាក់
ខែនេះ :
513819 នាក់
3 ខែនេះ :
1114091 នាក់
សរុប :
17638356 នាក់