ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិ​បាលខេត្តកំពត បើកកិ​ច្ចប្រជុំ​គណៈ​អភិបាល​ខេត្ត ប្រចាំ​ខែ​ធ្នូ ឆ្នាំ២០២០ ​តាម​រយៈ​អនឡាញ
Tue,05 January 2021 (Time 05:23 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 368នាក់)


ខេត្តកំពត៖​នៅ​ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈ​អភិបា​លខេត្ត បានដឹកនាំកិច្ចប្រជុំគណៈ​អភិបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២០ តាមរយៈអនឡាយ​ នៅសា​លាខេត្តកំព​ត ដើម្បីពិនិត្យ និង​ពិភាក្សាលើ៖
១-សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២-សេចក្តីព្រាងរបា​យការណ៍ប្រចាំឆ្នាំ២០២០ ស្តីពីការអនុវត្តកា​រងាររបស់រដ្ឋបាលខេត្ត។
៣-សេចក្តីព្រាងស្តីពីការ​បែងចែកប្រាក់រង្វាន់លើ​កទឹកចិត្ត ជូនមន្រ្តីរាជការសាលាខេត្តចាប់ពីខែតុលា ដល់​ខែធ្នូ ឆ្នាំ២០២០។
៤-ផ្សព្វផ្សាយប្រកាសលេខ ៤៥៥៣ ប្រក ចុះថ្ងៃចន្ទ ៨កើត ខែមិកសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹ​ងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីកា​រទទួលស្គាល់សមាសភាពអនុប្រធានប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបា​លខេត្ត បានមា​នប្រសាសន៍បូកសរុប និងផ្តល់អ​នុសាសន៍​មួយ​ចំនួន​ដូចខាងក្រោម៖
-មន្ទីរ ​អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវរៀបចំតុបតែងលម្អ ដោយមានដាក់ទង់ជាតិ មានបដា មាន​ពាក្យ​ស្លោក និងភ្លើងពណ៌ ដើម្បីអបអរសាទរបុណ្យជាតិ ៧មករា នាឆ្នាំនេះ។
-មន្ទីរ អង្គភា​ពជំនាញពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ការប្រមូលចំណូលសួយសារជូនរដ្ឋ ដើម្បី​ការអភិ​វឌ្ឍន៍។
-មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំទប់ស្កាត់នូវរា​ល់បទល្មើសនានា​នៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន។
-ត្រូវពង្រឹង​ការអនុវត្តច្បាប់ នីតិវិធី តាមរយៈការផ្សព្វផ្សាយ អប់រំ​ ណែនាំដោយមានលិខិតស្នាម និងចាត់វិ​ធានការតាមផ្លូវច្បាប់។
-ត្រូវជំរុញការអនុវត្តដោះស្រាយបញ្ហាដីធ្លី សូមឲ្យអភិបាលក្រុង ស្រុក សហការជាមួយមន្ទីរ អង្គភាព​ជំនាញអនុវត្តការងារ ដើម្បីទទួល​បាននូវលទ្ធផ​លការងារកា​ន់តែល្អប្រសើរ​ឡើងថែមទៀត​នៅឆ្នាំ២​០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
47841 នាក់
ខែនេះ :
506274 នាក់
3 ខែនេះ :
1046133 នាក់
សរុប :
17641226 នាក់