ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោ​យមនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​បាក់ច្រាំងស្ទឹង​ព្រែកត្នោត ចំនួន៩គ្រួសារ
Mon,04 January 2021 (Time 01:51 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 352នាក់)


ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធាន​គណៈកម្មាធិ​ការសា​ខាកាក​បាទក្រហមកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានចាត់​ឲ្យក្រុមការ​ងារសាខា ដឹកនាំដោយលោកស្រី គង់ ចាន់បុស្សិបា លេខាធិកា​រគណៈកម្មា​ធិការសាខា​កាកបាទក្រ​ហមក​ម្ពុជាខេត្ត ដោយ​មានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ នាំយកអំណោ​យមនុស្សធម៌​របស់សាខា ចែកជូនគ្រួសា​ររងគ្រោះបាក់ច្រាំង​ស្ទឹងព្រែកត្នោត ចំនួន០៩ ក្នុងសង្កាត់ព្រែឬស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍នាឱ​កាសនោះដែរ លោកស្រី គង់ ចាន់បុស្សិបា ក្នុង​នា​មឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំ​នូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។

លោកស្រីបានបន្តទៀតថា កាក​បាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែង​មានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេល​វេលា និងថែមទាំង​បានណែ នាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិ​និត្យមើលពីជីវភាពរស់​នៅរបស់​ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទី​ទ័ល​ក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុង​រស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំ​រ៉ៃហើយមានជីវ​ភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រ​កាន់ពូជ​សា​សន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណ​ងជួយដោះស្រាយ​ស​ម្រាល​នូវការលំបាកចំពោះមុខឱ្យបាន​ទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋ​ណាម្នាក់ស្លាប់​ដោយសារការដាច់ស្បៀង​អាហារឡើយ។

ក្នុងឱកាសនោះដែរលោកស្រី ក៏បានលើកទឹកចិត្តដល់គ្រួសារទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរ​បរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន ​-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល។

អំណោយដែលសាខាកា​កបាទក្រហមកម្ពុជាខេត្ដផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖អង្ករ២៥គី​ឡូក្រាម ,មី ១កេស ,ត្រីខ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ឃីប១កញ្ចប់ ,ប្រេងឆា១ដប ,ម៉ាស់១០បន្ទះ ,អាល់កុល១ដប និងថវិកាចំនួន២០ម៉ឺនរៀល និង អនុសាខាកាក​បាទក្រហមក្រុងតាខ្មៅ ថវិកា១០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3422 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54389 នាក់
ខែនេះ :
516543 នាក់
3 ខែនេះ :
1116815 នាក់
សរុប :
17641080 នាក់