ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពត ដឹកនាំ​មន្ត្រីក្រោមឱវាតចុះពិនិត្យទីតាំ​ងពង្រីក និងកែលំអ​សួនច្បា​រ តាម​បណ្ដោ​យ​មាត់​ព្រែកកំពត ព្រមទាំ​ងចុះពិនិត្យ​ទីតាំងចំណ​តរ៉ឺម៉កម៉ូតូ
Mon,04 January 2021 (Time 01:18 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 437នាក់)


ខេត្តកំពត៖ដើម្បី​កែលម្អសោ​ភ័ណ​ភាពទីក្រុងកំពត ដែល​ជា​ទីក្រុងទេស​ចរណ៍ទទួល​បានពាន​រង្វាន់​រំដួល​៣ទង និងជា​ទីក្រុង​ស្អាត​នៅ​អាស៊ាន កាន់​តែស្រស់ស្អាត កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិ​បាលក្រុងកំពត ចៅ​ស​ង្កាត់ក្រាំងអំពិល និងចៅ​សង្កាត់កំពង់បាយ ភូមិបា​លក្រុងកំពត ចុះ​ពិនិត្យ​ទីតាំងចំនួន០២កន្លែង៖
១.ទីតាំង មាត់ព្រែកខា​ងជើងស្ពានចាស់ ដើម្បីពិនិត្យលទ្ធភាព ពង្រីក និងកែលម្អសួន​ច្បារឲ្យធំទូ​លាយ ដើម្បីកែ​លម្អសោភ័ណភាពទីក្រុងកំពត ដែលជាទី​ក្រុងទេសចរណ៍​ទទួលបាន​ពានរង្វាន់រំ​ដួល៣ទង និងជាទីក្រុងស្អាតនៅអាស៊ាន កាន់តែស្រស់ស្អាត។ក្នុងនោះឯក​ឧត្តមអភិបាល​ខេត្ត បាន​ស្នើឲ្យ​ជំនាញ ពិនិត្យស្ថាន​ភាពជាក់ស្តែងនៃព្រែក ដើម្បីចាក់​ខ្សាច់ប្រវែងប្រមាណ១៥ ម៉ែត្របន្ថែម​ទៀត សម្រាប់ពង្រីកហេដ្ឋារច​នាសម្ព័ន្ធ ដូចជាសួនច្បារ និងផ្លូវជាដើម។
២.ចុះពិនិត្យទីតាំ​ងចំណតរ៉ឺម៉ក ស្ថិតនៅសង្កាត់​ក្រាំងអំពិល ក្រុងកំពត ដើម្បីឲ្យ មានសោភ័ណភាព សម្រា​ប់ រ៉ឺម៉កមានទីតាំងចតសមរម្យ។ឯកឧត្តមអភិបាលខេត្តបានមា​នប្រសាសន៍ ថានឹងរៀប​ចំកិច្ច​ប្រជុំ ជាមួយអ្នកវិនិយោគ នៅក្នុងដើម​សប្តាហ៍ក្រោយដើម្បីពិនិត្យលទ្ធភាពក្នុងការស្ដារ និងរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវបេតុង និងបន្ទប់បង្គន់អនាម័យ ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2060 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53027 នាក់
ខែនេះ :
515181 នាក់
3 ខែនេះ :
1115453 នាក់
សរុប :
17639718 នាក់