ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន​ បានយាង​ទៅពិនិត្យព្រះ​បរមរូបសំណាក ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ នៅក្នុងវត្តទួលប្រាសា​ទពេជ្ររង្សី បន្ទាប់ពីក​សាងរួចរាល់ជាស្ថាពរ
Mon,04 January 2021 (Time 05:52 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 353នាក់)


ខេត្តកំពង់ធំ៖បន្ទាប់​ពីកសាងរួចរាល់ជាស្ថាពរ នូវព្រះបរមរូបសំណាក ព្រះបាទសម្តេច នរោត្តម សី​ហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹក​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បាន​យាងទៅពិនិត្យផ្ទាល់និង​សំណេះសំ​ណាលជាមួយប្រជានុរាស្ត្រនៅក្នុងបរិវេណវត្ត ទួលប្រាសា​ទពេ​ជ្រ​រង្សី (ហៅវត្តទួលប្រាសាទចាស់) ស្ថិតនៅក្នុងភូមិលឹក ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

ទាំង​នេះ​ដោយ​ក្តីនឹករលឹក នូវព្រះម​ហាករុណាទិគុណ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថ​នៃអង្គ​ព្រះ​មហាក្សត្រ ព្រះករុណា ព្រះបា​ទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ​ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងនាមប្រជានុរាស្ត្រ ជាកូន ជា​ចៅ ចៅទួត របស់ព្រអង្គ អ្ន​កអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រះចៅ​អធិការ អាចារ្យ គណៈកម្មការ ព្រម​ទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ បានមូលម​តិគ្នាជាឯកច្ឆន្ទ ផ្តួចផ្តើមកសាងនូវព្រះបរមរូបសំណាក ព្រះ​បាទ​សម្តេច នរោត្តម សីហនុ ព្រះបរ​មរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីគោរពបូជា និងធ្វើនូវ​សេចក្តីនឹករលឹក នូវព្រះមហាករុណាទិគុណ ប្រកបដោ​យព្រហ្មវិហារធ​ម៌ដ៏មហាធំ​ធេងមិន​អាច​កាត់ថ្លៃបាន។

ព្រះបរមរូបបានកសា​ងអំពីថ្មតាន់ មានកំព​ស់១មែត្រ៨តឹក ឋិតក្នុងឥរិយាបថពេញជំហរ ទ្រង់ឈរ​លើប​ល្ល័ង្កកំពស់៨តឹក ស្ថិតក្នុងបុស្បុកទំហំ៥x៥ម កំពស់១១ម៉ែត្រ ដែលវិចិត្រ​ទៅដោយ​ក្បូក្បាច់រច​នាតម្រូវស័ក្ត​សមនឹងព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ហើយប្រើពេលវេលាកសាងអស់ រយៈពេល១​៣ខែ ទើបបានចប់សព្វគ្រប់ជា​ស្ថាពរ និងចំណាយថវិការអស់ប្រមាណ ១៤៥១៣ដុល្លារ (ដប់បួន​ពាន់​ប្រាំរយ​ដប់បីដុល្លារសហរដ្ឋអាមេរិច)។

ដោយសេច​ក្តីនឹករលឹក អាលោះអាល័យ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមប្រជានុរាស្ត្រ​ដែល​ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ សូមធ្វើនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះបរមរា​ជានុញ្ញា​ត​ថ្វាយព្រះរាជមហាកុសល ថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះ​នរោ​ត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរ​តនកោដ្ឋ និងអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រិយានី ក៏ដូចជាព្រះ​រាជវង្សានុវង្សគ្រប់​ព្រះអង្គដែលបានបូជាព្រះរាជបញ្ញាញាណ កម្លាំងកាយពល ដើម្បីជាតិមាតុភូមិ និងប្រជានុរាស្ត្រខ្មែរ សូមព្រះរាជវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាង​សោយនៅទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់​ផងដែរថា ព្រះបរមរូបសំ​ណាកព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរ​មរត​នកោដ្ឋនឹងប្រារព្ធធ្វើពិធី​បុណ្យឆ្លង និងកាត់ខ្សែរបូរក្នុងពេ​លខាងមុខ ឆាប់ៗនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3326 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54293 នាក់
ខែនេះ :
516447 នាក់
3 ខែនេះ :
1116719 នាក់
សរុប :
17640984 នាក់