ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល (Collecting Center) ដែល​រៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន
Thu,09 December 2021 (Time 09:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 247នាក់)


ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិនបានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផ​ល (Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ ខេត្តប៉ៃលិន និងមានការចូលរួមដោយក្រុមការងារខេត្ត អភិបាលក្រុង ស្រុក មន្ត្រី​ជំ​នាញនៃមន្ទីរកសិកម្ម និងប្រជាកសិករ ប្រធានបណ្តុំ ប្រមាណ៦០នាក់។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានធ្វើរបា​យការ​ណ៍​អោយដឹងថា អគារប្រមូលផ្តុំកសិ​ផលនេះបានប​ង្កើតឡើងក្រោយ​ពីកម្មវិធីផ្សព្វ​ផ្សាយបច្ចេក​ទេស​កសិកម្មថ្មី ដែលធន់ទៅនិងកា​រប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តប៉ៃលិន​ចុះរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់​អគារប្រមូល​ផ្តុំកសិផ​លរប​ស់កម្មវិធី ASPIRE នៅតាមមូលដ្ឋាន ដើម្បីឱ្យកសិករយល់ពីវត្ថុបំណង នៃការសា​ងសង់អាគា​រប្រមូលផ្តុំកសិ​ផល-ប្រភពថវិការ នៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់ មួយវិញទៀត ដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិ​ន បានមានប្រសាសន៍ថា ការបង្កើតអគា​រប្រមូលផ្តុំកសិ​ផល គឺដើម្បីបម្រើផលប្រយោជន៍ដល់កសិករបណ្តុំ ជាសមាជិកបណ្តុំ​កសិកម្មដែ​លបានប​ង្កើតឡើង​ដោយកម្មវិធី ASPIRE ក្នុងរយៈពេលជាង3ឆ្នាំមកនេះ។លោកជំទាវបន្តថា អគារប្រមូ​លផ្តុំកសិផល​នេះមានផល​ប្រយោជន៍ាសំខាន់ណាស់ ព្រោះវាគឺជាកន្លែងស្តុកកសិផល ក្នុងការបញ្ចេ​ញផលិតផល​បន្លែរបស់ក​សករបណ្តុំ ទៅរកទីផ្សារ។ មួយវិញទៀត គ្រាដែលពួកគាត់មានរាំងស្ទះផ្នែកទីផ្សារ កសិករ​ទាំ​ងអស់ អាចបញ្ជូនផលិតផលកសិផលរបស់គាត់ មកកាន់ទីតាំងអ​គារប្រមូលផ្តុំកសិ​ផលនេះបាន​នៅតាមមូលដ្ឋានរៀងៗខ្លួន។

លោកជំ​ទាវ បានវាយតម្លៃខ្ពស់នូវសមិទ្ធិផលទាំងនេះ និងសូមគូសបញ្ជាក់ជូនអង្គពិធីថា មន្ទីរក​សិកម្មខេត្ត និងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ បានកំ​ណត់កោលដៅយ៉ាងច្បាស់ថា គឺជួយកសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្តចំនួន ១៤៩៤ គ្រួសារ ដើម្បីកសិករកែលម្អរ​ផលិតភាពកសិកម្ម និងបង្កើនភាពធននៃមុខរបរកសិកម្ម ឲ្យបន្ស៉ាំទៅ​នឹងការប្រែប្រួលអាកាសធាតុ និងទទួលបា​នប្រាក់ចំនេញព្រម​ទាំងជួយកសិករខ្នាត​តូជចូលរួមចំ​ណែក​ជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយ​ភាពក្រីក្រស្របតា​មគោលនយោបា​យរបស់រាជរដ្ឋាភិ​បាលនៃយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8002 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145140 នាក់
ខែនេះ :
518897 នាក់
3 ខែនេះ :
1115100 នាក់
សរុប :
17637154 នាក់