ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
​​ប្រ​ជា​ពលរ​ដ្ឋវ័យ​ចាស់ និង​មានជីវភាពខ្វះខាតនៅក្រុង​ប៉ោយប៉ែត ទទួលបានអំណោយ​ជាគ្រឿង​ឧបភោ​គ បរិភោគ និងសម្ភារៈមួ​យចំនួនពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ា​ន
Thu,09 December 2021 (Time 08:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 302នាក់)


ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុង​ឱកាស សំណេះ​សំណា​ល​ជាមួយ​ប្រ​ជា​ពលរ​ដ្ឋវ័យ​ចាស់ (អាយុ៨​០​ឆ្នាំ​ឡើង)​​ចំ​នួន​៤​១​៣​នាក់ ​នៅចំ​ណុចផែ​ស្ងួត ​ស្ថិត​នៅក្នុ​ងសង្កា​ត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នារ​សៀ​លថ្ងៃទី០​៩ ខែធ្នូ ឆ្នាំ២​០២១ ដោ​យ​មានការអញ្ជើញ​ចូល​រួមពីឯ​កឧត្តម​ប្រធា​នក្រុម​ប្រឹ​ក្សារ​ខេត្ត/​ក្រុង ,អ​ភិបា​ល​ខេត្ត/ក្រុង ឯកឧ​ត្តម ​លោកជំ​ទាវ លោក​ លោកស្រី ម​កពី​ក្រសួង មន្ទីរ ស្ថាប័​នពា​ក់ពន្ធ័ និង​កង​កម្លាំងប្រដាប់​អាវុធ​ជាច្រើនរូ​បផងដែរ​នោះ ឯកឧត្តម ​នាយឧត្តម​សេនីយ៍កែ គឹមយ៉ាន ឧបនា​យក​រដ្ឋមន្ត្រី ជាប្រធា​នអាជ្ញាធ​រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និ​ងជាប្រធានក្រុមកា​រងាររាជ​រដ្ឋា​ភិបា​លចុះ​ជួ​យខេត្តបន្ទាយមា​​នជ័យ បានអំពាវនាវដ​ល់​​អាជ្ញា​ធរ ត្រូវ​ស្តារ​ឡើងវិ​ញនូវវិស័​យ​សេដ្ឋ​កិច្ច វិស័​យស​ង្គម​កិច្ច និងវិស័​យអប់រំ​ ក្រោយ​ពី​ជម្ងឺកូវីដ១៩ បានថ​មថយ។

ក្នុងនោះ​ឯកឧត្តម​ក៏​បានជម្រុញ​ឲ្យអាជ្ញាធរ ​និងមន្ទីរ​ជំ​នាញ​ពា​ក់ព័ន្ធ ត្រូវជ​ម្រុញដល់​ពលរដ្ឋឲ្យ​បង្កើន​កា​រធ្វើដំ​ណាំក​សិកម្ម និ​ងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់​ទីផ្សា​រក្នុង​ស្រុក ​និងនាំ​ចេញ ដើម្បី​លើកស្ទួយ​សេដ្ឋ​កិច្ចជាតិ ​និ​ងជីវ​ភា​ពព​លរដ្ឋផងដែរ។ ចំ​ពោះ​សមត្ថកិច្ច​ជំនា​ញ​ត្រូវព​ង្រឹង​កា​រងារ​សន្តិសុខ និង​ត្រូវប​ង្ក្រាប​រាល់បទល្មើស​ជួញដូរគ្រឿង​ញៀន ព្រោះមួ​យ​រយ​:ចុងក្រោយ​នេះ បទ​ល្មើស​គ្រឿងញៀន​មាន​ការ​កើនឡើង ពិសេ​សជា​ងនេះត្រូវទ​ប់ស្កាត់​​ឲ្យបា​នរាល់​​អំពើ​ល្មើស​​ច្បាប់​​ ឧក្រឹត​កម្ម​ ដែល​នាំ​ឲ្យច​លាចល​ផ្សេងៗ​ នៅ​ក្នុង​ភូមិ​សា​ស្ត្រខេត្តបន្ទាយ​មានជ័យផងដែរ។

ទន្ទឹមនោះ​ដែរឯកឧត្តម ឧបនា​​យករដ្ឋមន្ត្រី កែ គឹមយ៉ា​ន បានមានប្រសា​សន៍​ពាំនាំ​នូវការ​ផ្តាំផ្ញើ​សាក​សួរ​សុខទុ​កពីសំណា​ក់សម្តេច​ វិបុល​សេនាភក្តី សាយ​ឈុំ ប្រធានព្រឹទ្ធសភា​ ,សម្តេច​អគ្គមហា​ពញា​ច​ក្រី ហេង ​សំរិន ប្រធានរដ្ឋស​ភា,សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា​ប្រធាន​កិក្តិយ​ស​គណៈកម្មាធិការជា​តិកម្ពុជា ដើម្បីមនុស្សចាស់ និង​​សម្ដេចកិ​ត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​សែន ដែលជានិច្ចជាការសម្តច​តែងតែយ​កចិត្ត​ទុកដាក់ គិតគូ​ពីសុខទុក និងផ្សារភ្ញាប់​ជាមួយ​ប្រជាព​លរដ្ឋ​គ្រប់ពេល។

នា​ឱកា​ស​នោះ​ដែរ​ឯ​កឧត្តម​ក៏​បាន​ផ្តល់​អំ​ណោ​យ​ជូន​ដ​ល់​លោក​តា លោក​យាយ​ ចំនួន៤​១​៣​នាក់​ក្នុង​ម្នា​ក់ៗទ​ទួលបាន​ ភួយ ,អាវរងា ,ក្រ​ម៉ា​ ,ប្រេងក្រឡា, ស្ក ​ស, ​ប៊ីចេង និងទឹក​ដោះគោ​។បន្ទាប់​ពីនេះ​ឯកឧត្តម​បានបន្តអ​ញ្ជើញ​សំណេះ​សំណាល​ និងនាំ​យកអំណោយផ្តល់ជូ​នប្រជា​ពលរដ្ឋ​ដែល​មានជី​វភាពខ្វះ​ខាត​ចំនួន​២០០​នាក់បន្ថែម​ទៀត នៅ​ចំណុចអតីតភោជនីយ​ដ្ឋានយាយ​ញ៉ាញ់ ខាង​ក្រោយ​សាលា​ក្រុងប៉ោយប៉ែត ដោយក្នុង​ម្នា​ក់ៗទទួលបា​ន អង្ករ ,មី , អាវរងា ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ភួយ​ ,ក្រ​ម៉ា​ ,ប្រេង​ក្រឡា, ស្ក ​ស, ​ប៊ីចេង ,ទឹក​ដោះគោ ​និងថវិការផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
941 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
51908 នាក់
ខែនេះ :
514062 នាក់
3 ខែនេះ :
1114334 នាក់
សរុប :
17638599 នាក់