ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកលី សារី ចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និង​ភារកិច្ច​គណៈកម្មការ​រដ្ឋបាលលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់អាជ្ញាធរមូលដ្ឋាន
Fri,29 January 2021 (Time 11:49 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 369នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និង​ភារកិច្ច​គណៈកម្មការ​រដ្ឋបាលលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់អាជ្ញាធរមូលដ្ឋាននៅរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ភារកិច្ចគណៈកម្មការរដ្ឋបាលលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់អាជ្ញាធរមូលដ្ឋានវាមានសារៈសំខាន់ណាស់ក្នុងការចុះបញ្ជីដីមានលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក។

លោក អាង ណារិទ្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះលើខ្លឹមសារពាក់ព័ន្ធការងារចុះបញ្ជីដីធ្លី និងអនុក្រឹត្យលេខ៤៦ និងអនុក្រឹត្យ១១២ ស្តីពីការកែសម្រួល មាត្រា៦ មាត្រា៧ មាត្រា១១ នៃអនុក្រឹត្យ៤៦អនក្រ.បក តួនាទីនិងភារៈកិច្ចរបស់គណៈកម្មាការរដ្ឋបាលក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង លំអិតលើខ្លឹមសារសារាចរណែនាំលេខ០០១ ស្តីពីអនុវត្តនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥ដំណាក់កាល។

ថ្លែងក្នុងឱកាសនោះ លោក លី សារីបា នមានប្រសាសន៍បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរូបនីយកម្ម សំណង់ និងសុរិយោដី លោកតែងយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះ នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកនូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី ដើម្បីកាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកប ដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានប្រសើរឡើងផងដែរ។

ក្នុងវគ្គបណ្តុះបណ្តាលនោះលោក លី សារី បានសំណូមពរឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀម កំណត់ឲ្យបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលឲ្យរឹងមាំជាពិសេស ពាក់ព័ន្ធនឹងដីធ្លី ត្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រៀម អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើមដើម្បីឲ្យក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។

ក្នុងនោះលោកលី សារី បានធ្វើការផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវបានចិត្តទុកដាក់ស្តាប់នៅខ្លឹមសារនៃ វគ្គបណ្តុះបណ្តាលឲ្យបានម៉ត់ចត់ច្បាស់លាស់ ដើម្បីចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី ក្នុងការកំណត់អត្តសញ្ញាណមនុស្ស និងដី ដើម្បីឲ្យការអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យនៅថ្ងៃខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
820 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
48527 នាក់
ខែនេះ :
506960 នាក់
3 ខែនេះ :
1046819 នាក់
សរុប :
17641912 នាក់