ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកា​សកែសម្រួល និងបំពេញប​ន្ថែមសមាសភាពគ​ណៈកម្មការស​មាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអ​ភិវឌ្ឍន៍ខេត្តបាត់ដំបង និងបូ​កសរុបលទ្ធផលការងារឆ្នាំ២០២១ និង​លើកទិសដៅឆ្នាំ២០២២
Wed,08 December 2021 (Time 08:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 314នាក់)


ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញ​ជាអធិបតីភាពក្នុង​ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមា​សភាពគណៈក​ម្មការ​សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង និងបូកសរុប​លទ្ធផលការ​ងារឆ្នាំ២០២​១ និងលើកទិសដៅឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ សមាគម​នារី​កម្ពុជាដើម្បីសន្ដិភាព និងអ​ភិវឌ្ឍន៍ សម្រេ​ចទទួលស្គាល់ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ជា​ប្រធានកិត្តិយស គណៈកម្ម​ការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍​ខេត្តបាត់ដំបង ។
ឆ្លៀតក្នុងឱកាស​នោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និង​សមាជិ​កទាំងអស់ ឲ្យបន្តដំណើរការរួមគ្នា ក្នុងការកៀគរថវិកា ឬអំណោយជំនួយ​ពីសប្បុរ​សជន​នានា ដើម្បីបានជួយដល់កិច្ចកា​រសង្គម ពិសេសជួយដល់​ជនរងគ្រោះដែលជានារីភេទ ឬកុមារ រងកា​រគៀបសង្កត់ ឬកេងប្រវ័ញ្ចពី​ជនមួយចំនួន ឬជាជនរងគ្រោះ ក្រីក្រ ឬជួបមហន្តរាយនានា ។
ឯកឧត្តម បានមានប្រសា​សន៍បន្តថា នារីមានសារៈសំខាន់ណាស់ នៅលើពិភព​លោកដែលមិន​អាចខ្វះបាន មិន​ថាក្នុងស្ថាប័នណា​ក៏ដោយ ក៏មិនអាចខ្វះនារីបានឡើយ នារីក៏មាន​សិទ្ធក្នុងកា​រចូលរួមអភិវឌ្ឍន៍ដូចបុរសដែរ ហើ​យនារីមួយចំនួនទៀត​មានចំណេះ​ដឹងខ្លាំងជាងបុរស​ទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1205 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52172 នាក់
ខែនេះ :
514326 នាក់
3 ខែនេះ :
1114598 នាក់
សរុប :
17638863 នាក់