ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល នាំយកអំ​ណោយ​ចែកជូនប្រជាព​លរដ្ឋក្រីក្រ និងចាស់​ជរាគ្មានទី​ពឹង ចំនួន៣៩៨នាក់ មកពី​សង្កាត់ចំនួន៦ ក្នុងក្រុងតាខ្មៅ
Wed,08 December 2021 (Time 08:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 305នាក់)


ខេត្តកណ្ដាល៖​ឯកឧត្តម​ គង់ សោភ័ណ្ឌ ​ប្រធានគណៈកម្មាធិការសាខាកា​កបាទក្រហ​មកម្ពុជា​ខេត្តកណ្ដាល និងជាអភិបាល​ខេត្ត ព្រមទាំងសហការរី មន្ត្រីរាជកា​រ និងសប្បុរសជននានា នៅ​ព្រឹក​ថ្ងៃទី៨ ខែវិច្ឆិកា ​ឆ្នាំ២០២១នេះ បាន​អញ្ជើញសំ​ណេះ​សំណាល​ និងចែក​អាវរងា​ ​ភួយ​និង​ស្បៀ​ងអាហា​រមួយ​ចំនួន ​ដល់​ពលរដ្ឋ​ចា​ស់ចាស់​ជរា ​និង​មានជីវភាពខ្វះខាត​ ចំនួចំ៣៩៨នាក់​ ​មកពី​សង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ។

នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវ​ការផ្តាំផ្ញើសាក​សួរសុ​ខទុក្ខពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយក្តីនឹករលឹកបំផុត និងបា​នថ្លែងនូវ​ការកោតសរសើរ និងថ្លែងអំ​ណរគុណ ចំពោះទឹកចិត្តដ៏សប្បុរ​សប្រកបដោ​យព្រហ្មវិហា​រធម៌ របស់​សប្បុរ​សជនទាំ​ងអស់ ដែលបានបរិច្ចាគ​ធនធាន ពេល​វេលា កម្លាំងកាយចិត្ត ចេញពី​បេះដូង​មនុស្ស​ធម៌សុទ្ធសាធ ក្នុង​ការចូលរួមចំ​ណែកជួយដល់ជនរងគ្រោះ និងជន​ងាយរងគ្រោះ​បំផុត នៅ​ក្នុងខេត្តកណ្ដាល។ក្រៅពី​នេះ​ ឯក​ឧត្តមក៏​បា​នណែនាំ​ឱ្យ​ប្រ​ជាព​លរដ្ឋ​ទាំ​ង​អ​ស់ប​ន្តថែ​ទាំ​សុខភា​ព​ឲ្យបានល្អ ពិ​សេសត្រូវអនុវត្តតាម​ការណែនាំរប​ស់ក្រសួងសុខា​ភិបាល និងវិធាន​ការរប​ស់ប្រមុខ​រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ទោះ​បី​ជាប្រមុខ​រា​ជរដ្ឋាភិ​បាល បា​ន​សម្រេចឱ្យបើក​ប្រទេ​សឡើងវិញ​ក៏ដោយ ។​
​អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចាស់​ជរាទាំង ៣៩៨នាក់ ដោយក្នុងម្នាក់​ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ ​និងម៉ាស់ ១០បន្ទះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8506 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145644 នាក់
ខែនេះ :
519401 នាក់
3 ខែនេះ :
1115604 នាក់
សរុប :
17638113 នាក់