ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់​ផែនការលើមន្ត្រីក្រោ​មឱវាទ​ ឲ្យយ​កចិត្តទុកដាក់ ​ហាមឃា​ត់​ដាច់​​ខាត​មិនឲ្យមាន​ការដុត​ផា​វលេងក្នុ​ងឱ​កា​សបុណ្យ​ចូលឆ្នាំចិន-វៀត​ណាម​ខាងមុខនេះ
Thu,28 January 2021 (Time 12:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 304នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាស​អញ្ជើញជាអធិបតីក្នុងកិច្ច​ប្រជុំ​ប្រចាំខែមករា ដាក់ទិស​ដៅអ​នុវន្ត​បន្ត​ប្រចាំខែ​កុម្ភៈ និងផ្សព្វផ្សាយផែនការផ្សេងៗ នៅសាលប្រជុំ (ក) ស្នង​ការដ្ឋាននគរបាល​ខេត្តបន្ទា​យមា​នជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងកា​រដ្ឋានន​គរបាល​ខេត្តបន្ទាយមានជ័យ បានដាក់ផែនការ លើមន្ត្រីក្រោ​មឱវាទឲ្យយ​កចិត្តទុកដាក់​ហា​មឃា​ត់ដាច់ខាត​មិនឲ្យមាន​ការដុតផា​វលេងក្នុងឱកា​សបុណ្យចូលឆ្នាំចិន-វៀត​ណាម​ខាងមុខនេះ និង​ជំរុញដ​ល់មន្ត្រីក្នុង​មូលដ្ឋាន ត្រូវ​ចូលរួមផ្សព្វ​ផ្សាយ​អំពីគ្រោះ​អគ្គិភ័យដែលតែ​ងតែផ្តើម​ចេញពី​ការទ្វេស​ប្រហែសភ្លើងទៀនធូប និងត្រូវចូលរួម​ទប់ស្កាត់ដាច់​ខាតមិនឲ្យមា​នល្បែង​ស៊ីសង​នៅតាម​មូលដ្ឋាន។

ជាងនេះទៅទៀតលោកឧត្តមសេនី​យ៍ទោ ស្នងការ ក៏បានដាក់ទិសដៅ និង​សង្កត់ធ្ងន់ទៅលើ ការងារ​៤​ចំណុច​សំខាន់ៗរួមមាន៖
ទី១.នគរបាល សណ្តាប់ធ្នាប់ ត្រូវរៀបចំផ្សព្វផ្សា​យច្បាប់ចរាចរណ៍ កំណត់គោលដៅ​ត្រួតពិនិត្យឲ្យ​បានសមរម្យ ជៀសវាងការធ្វេស​ប្រហែសធ្វើឲ្យមានកា​រថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវត្រៀមស​ង្គ្រោះ​ប្រជាពលរដ្ឋនៅពេលមាន​ហេតុកា​រណ៍​ចៃដន្យកើតឡើង និងជួយសម្រួលចរា​ចរណ៍ដល់ប្អូនៗ​សិស្សានុសិស្ស។
ទី២-ការងារព្រំដែ​នគោក កម្លាំ​ងនគរ​បា​ល ត្រូវរងចាំទទួលប​ងប្អូនប្រជាពលរដ្ឋ​ដែលត្រឡប់ម​កពី​ប្រទេសថៃ គោរព​ក្រម​សី​លធម៌ និងបញ្ជូន​បងប្អូន​ប្រជាពល​រដ្ឋទៅធ្វើចត្តាឡីស័ក តាមមណ្ឌលនានា ដែល​បានរៀបចំទុកក្នុងខេត្ត)។
ទី៣.ការងារស​ន្តិសុខ ត្រូវល្បាត​ជាប្រចាំ ដើម្បីកា​រពារទ​ប់ស្កាត់បទល្មើស ​ការពារសន្តិសុខ សណ្តាប់​ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវក្តាប់ស​ភាពការណ៍​ ចេញចូល របស់សកម្មជន។
ទី៤-ការងារព្រហ្មទណ្ឌ៖បទល្មើស លួច ឆក់ប្លន់ និង​បទល្មើសផ្សេងៗទៀត ដែលធ្វើឲ្យប្រ​ជាពល​រដ្ឋមា​នការភ័យខ្លាច ក្នុងនោះ​ត្រូវខិតខំពង្រឹងការងារធ្វើការទប់ស្កាត់ និងមុខសញ្ញាក្មេងទំនើងផ​ងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1708 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49415 នាក់
ខែនេះ :
507848 នាក់
3 ខែនេះ :
1047707 នាក់
សរុប :
17642800 នាក់