ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្តបន្ទាយមានជ័យ​ ជំរុញឲ្យដោះស្រាយសំណូមពរ និងបញ្ហា​ប្រឈមរប​ស់ពលរដ្ឋ ដែលលើក​ឡើង​ក្នុង​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់
Thu,28 January 2021 (Time 07:49 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 286នាក់)


ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈខេត្ត​បន្ទាយមានជ័យ បានទទួលយកសំ​ណូមពរ និង​បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ដែលបានលើកឡើងក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ នៅរព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅក្រុង​ប៉ោយប៉ែតនោះ ធ្វើការ​ដោះស្រាយហើយបញ្ហា ដែលនៅសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុង​គម្រោងអភិវឌ្ឍន៍ របស់ខេត្តបន្តទៀត។

នៅក្នុងវេទិកាសាធាណៈនេះត្រូវបានតំណាងប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត បានលើកឡើង ឱ្យរាជរដ្ឋាភិបាលអាជ្ញាធរខេត្ត ស្ថាប័ន ពាក់ព័ន្ធ បន្តជួយដោះស្រាយ មានចំនួន៥៧សំណូមពរ បញ្ហា គឺបញ្ហាក្តីព្រួយបារម្ភលើ, កង្វះទឹកធ្វើស្រែប្រាំង ,ការជួសជុលផ្លូវដែលរងការខូចខាត នៅតាម​មូលដ្ឋាន, ប្រព័ន្ធធារាសាស្ត្រ និងមានបញ្ហាប្រឈមលើការអភិវឌ្ឍន៍មូលដ្ឋានរបស់គាត់មួយ​ចំនួន​ទៀត ដែលតម្រូវឱ្យជួយដោះស្រាយជាបន្ទាន់នោះ។

នាឱកាសនោះ ឯកឧត្តម ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការ​រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើក​កម្ពស់ គណនេយ្យភាពតម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងប្រុស ទាំងស្រី ក្នុងកិច្ច​ដំណើរការ របស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ខេង ស៊ុម មានប្រសាសន៍ ទៀតថា ការបើកវេទិកានេះឡើងបានផ្តល់ឱកាសក្នុងកា​រពិភាក្សា ប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយការទទួលបាននូវពហុគំនិត ពីរដ្ឋបាលថ្នាក់ក្រោម​ជាតិ សង្គមស៊ីវិល សាធារណះជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិត​ភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ ក្នុងសង្គមឱ្យកាន់តែល្អប្រសើរឡើង ម្យ៉ាងទៀតក៏ដើម្បីបង្ហាញ នូវកា​រទទួលខុសត្រូវមួយរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ចំពោះប្រជាពលរដ្ឋ និងសង្គមជាតិទៀតផង ហើយមានគោលបំណងសំខាន់លើគោលនយោបាយ ការកែលម្អនូវប្រព័ន្ធអភិបាលកិច្ច នៅតាម ថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមកិច្ចនៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅទូទាំង​ប្រទេស។

ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម បន្តទៀតថា រាជរដ្ឋាភិបាល បានបង្ហាញ ឱ្យឃើញនូវឆន្ទៈដ៏មោះមុត និងជាការបោះជំហានទៅមុខយ៉ាងសំខាន់មួយ ក្នុងកិច្ចដំណើរការកំ​ណែ ទម្រង់ អភិបាលកិច្ច ក្នុងថ្នាក់មូលដ្ឋានសំដៅពង្រឹង លទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រឱ្យប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
291 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
47998 នាក់
ខែនេះ :
506431 នាក់
3 ខែនេះ :
1046290 នាក់
សរុប :
17641383 នាក់