ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងា នាំយកថវិការ​ចំនួន​១៣.២៧០.០០០ រៀល ប្រគ​ល់ជូ​ន​គ្រួ​សារសព លោក អនុសេនីយ៍​ឯក ឌឹម រស្មី មន្ត្រី​ប៉ុស្តិ៍នគ​​របាលរដ្ឋបា​លភ្នំលៀប ដែលទទួល​មរ​ណ:ភា​ព ​ដោយឆ្លងចរន្តអគ្គីឆ​ក់ស្លាប់
Tue,07 December 2021 (Time 05:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 308នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តម​សេ​នីយត្រី រ៉ែម វីរៈ ស្នងការង​ផែនកា​រងារសេនាធិការ តំណាងឱ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាល​ខេត្តបន្ទាយមានជ័យ និងជាប្រធាន​សមាគម​មិត្ត​​ន​គរបាល​ជា​តិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ធាននគរ​បាលខេត្តបន្ទាយមានជ័យ និងមន្ត្រី​ក្រោ​ម​ឱវាទ កាលពី​សៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១​នេះ បានអ​ញ្ជើញ​បំពាក់ឋានន្តរសក្តិ និងនាំ​យក​ថវិកា​សមាគមមិត្តន​គ​របាលជាតិកម្ពុជា ចំនួន៦.០០០.០០​០រៀល ថវិការ​បស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំនួន៤.០០០.០០០រៀល ថវិការបស់អធិការ ដ្ឋា​ន​នគរបា​លស្រុក​ព្រះនេត្រព្រះចំនួន ៩០០.០០០រៀល ថវិ​កាមិត្តរួមជំនាន់វគ្គទី១២ ចំនួន២.​០៤០.​០០០រៀល រួមថវិកាកងកម្លាំង ចំ​នួន៣៣០.០០០រៀល ទៅប្រគល់ជូ​នគ្រួសារសពមន្ត្រីនគរបា​លប៉ុស្តិ៍​ភ្នំលៀបហើ​យធ្វើបុណ្យនៅស្រុក​កំណើត ស្ថិតនៅភូមិផ្សារលើ សង្កាត់លលក​ស ក្រុងពោ​ធិ៍​សាត់ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលដែលទទួលមរ​ណភាព ឈ្មោះ លោក អនុសេ​នីយ៍ឯក ឌឹម រស្មី អត្តលេខ ៨៣៨៩២ មន្រីប៉ុស្តិ៍ន​គរបាលរដ្ធបាលភ្នំលៀប នៃអធិការដ្ធាននគរបាលស្រុកព្រះនេត្រព្រះ ។ បានទទួល​មរណ:ភា​ពនៅថ្ងៃទី ០​៥ ខែ​ធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥:៣០នាទីល្ងាច ដោយឆ្លងចរន្តអគ្គីឆក់ស្លាប់ ។ ពិធី​គោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅគេហដ្ឋាននៃសព លោកអនុសេនីយ៍ឯក ឌឹម រស្មី គឹមហ៊ុន ស្ថិតនៅ​ភូមិផ្សារលើ សង្កាត់ លលកស ក្រុងពោធិ័សាត់ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាស ដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ និងក្រុម គ្រួសារ នគរបា​លទូទាំង​ខេត្តប​ន្ទា​យមានជ័យ ចូលរួមរំលែកទុក្ខ ​ដោយមាន សេចក្ដី ក្ដុកក្ដួល និងសោកស្ដាយជាអនេក ចំពោះ​ការបាត់បង់ លោកអនុសេនីយ៍ឯក ឌឹម រស្មី គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រ ដែល​លោកបាន​បំពេញតួនាទី បម្រើជាតិមាតុភូមិ ការពា​ររក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនសង្គមកន្លងមក វរ:ភាពទាំង​នេះយើង​ខ្ញុំទាំងគ្នានឹងច​ងចាំទុកក្នុងបេះ​ដូងជានិច្ច។សូមវិញ្ញាណ ក្ខន្ធលោកឆាប់ចាប់បដិសន្ធិ ក្នុង សុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះដែរក្រុមគ្រួសារនៃសព ក៏សូមគោរពថ្លែង​អំណរអរគុណយ៉ាងជ្រាវជ្រៅទឹកចិត្ត មិនអា​ចកាត់ថ្លៃបាននូវការយក​ចិត្តទុក្ខមកលើសព និងក្រុមគ្រួសារនៃសព និងសូមគោរពជូនពរ ពុទ្ធពរ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8062 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145200 នាក់
ខែនេះ :
518957 នាក់
3 ខែនេះ :
1115160 នាក់
សរុប :
17637214 នាក់