ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន ដឹននាំស​មាជិកសមាជិកា មន្ត្រីសាខា អនុ​សា​ខា​អញ្ជើញជួបសំ​ណេះសំណាល និងនាំយកអំ​ណោយ​ផ្ដល់​ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់
Mon,06 December 2021 (Time 07:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 316នាក់)


ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈ​កម្មាធិការសា​ខាកាកបាទ​ក្រហមកម្ពុជា​ខេត្តព្រះ​សីហនុ អមដំណើរដោយសមាជិក​សមាជិកា មន្ត្រីសាខា អនុសាខា និង​អ្នកស្ម័គ្រចិត្ត នៅព្រឹក​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានអ​ញ្ជើញចូលរួមក្នុ​ងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំ​បាត់ការចម្លងមេរោគអេដស៍ និង​ស្វាយពីម្តាយ​ទៅកូន» ដើម្បីចូល​រួមទិវាពិភព​លោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយ​កអំណោ​យរបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដល់ជូន​អ្នក​ផ្ទុកមេ​រោគអេដស៍ចំនួន១​២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ។

អំណោយដែលត្រូវផ្ដល់ជូនអ្នកផ្ទុកមេរោ​គអេដស៍ក្នុ​ងម្នាក់ៗទទួល​បាន៖ អង្ករ ២៥គីឡូក្រាម មី១​កេស ត្រីខ១យួរ ទឹកត្រី១​យួរកន្ទេល១ ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ​ម៉ាស់ ១ប្រអប់ ជែល១ដប ឃីត១​(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានពាំនាំ​ការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា​ឥស្សរជ​នឆ្នើម​ថ្នាក់​ជាតិ នៃ​វេទិកា​ភាព​ជាអ្នក​ដឹក​នាំតំប​ន់​អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយ​តបមេរោគអេដស៍ ជំងឺអេដស៍ និងកា​រអភិវឌ្ឍនៅកម្ពុជា និងជាឥ​ស្សរជនឆ្នើមថ្នាក់ជាតិ​ នៃផែន​ការស​កម្មភាពរួម អគ្គលេខាធិកា​រអង្គការស​ហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនចំពោះបង​ប្អូនអ្នកផ្ទុកមេ​រោគអេដស៍​ទាំងអស់។

ជាមួយគ្នានោះ​ដែរឯកឧត្តម បានអំពាវ​នាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូល​រួមកម្មវិធីក្នុង​ថ្ងៃនេះ សូមទៅចូលរួម​ចាក់វ៉ាក់សាំងឱ្យបាន​គ្រប់ៗគ្នា ព្រមទាំងជួយប​ន្តផ្សព្វផ្សាយដ​ល់សហគមន៍ មិត្ត​ភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅ​ទទួ​លការចាក់​វ៉ាក់សាំង ដើម្បីចូលរួមក្នុងកា​រទប់ស្កាត់មេរោ​គកូវីដ-១៩ ចម្លងដ​ល់ក្រុមគ្រួសារ និងស​ហគមន៍ និងអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្ត​ឲ្យបានខ្ជាប់ខ្ជួន​នូវវិធានការរបស់ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា គឺ៣ការពារ និង ៣កុំ ដើម្បីចូលរួម​ទប់​ស្កាត់ និងការពារ​ការរីករា​លដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8850 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99719 នាក់
ខែនេះ :
516716 នាក់
3 ខែនេះ :
1117354 នាក់
សរុប :
17719559 នាក់