ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេច​តេជោ ថ្លែងប្រតិកម្ម​នឹង​សម្តីមេ​បញ្ជាកា​រការពារ​ព្រំ​ដែនវៀតណា​ម ដែល​បាននិយាយថា កម្ពុ​ជា​ជាប្រ​ភព​នាំ​ឱ្យឆ្លងមេ​រោគ​កូវីដ-១៩​ ទៅវៀតណាម
Mon,06 December 2021 (Time 06:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 438នាក់)


រាជធានីភ្នំពេញ៖ក្នុង​ឱកាស​អញ្ជើញ​ជាអធិប​តីភាព​ដ៏ខ្ពង់ខ្ពស់​​ក្នុង​ពិធីស​ម្ពោ​ធដាក់​ឲ្យ​ប្រើប្រា​ស់ជា​ផ្លូវ​កា​រ​នូ​វផ្លូវ​ជា​តិ​​លេខ​១១ ​​​នៅ​ព្រឹកថ្ងៃទី៦​ ខែធ្នូ ឆ្នាំ២០​២១ សម្ដេចអគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃកម្ពុជា បាន​ថ្លែងប្រតិក​ម្មនឹ​ងសម្តី​លោក​ ង៉ូវ ស៊ុនជាន មេបញ្ជា​ការការពា​រព្រំដែ​នវៀ​តណាម ដែលថ្លែងក្នុងស​ន្និ​សីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់​​ស្កាត់កា​ររាតត្បា​តជំ​ងឺកូវីដ-១៩ ពីក​ម្ពុជា។​​សម្តេចតេជោ​មិនអាចទទួ​ល​​យកបាននូវ​សម្តីមេទ័​ពព្រំ​ដែន​វៀតណាម ដែល​បាននិ​យាយថា កម្ពុជាជាប្រភព​នាំឱ្យឆ្លងមេ​រោ​គកូវីដ-១៩ទៅវៀត​ណាម។

ក្នុង​នោះ សម្តេចតេ​ជោ​បានស​ង្កត់ធ្ងន់ថា ​សម្តី​មេទ័​ពព្រំដែនវៀត​ណាម ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋមន្ត្រី​ការ​ពា​រជាតិ​វៀតណាម បានផ្តល់​នូវកា​រឈឺចា​ប់ដ៏ខ្លាំង​សម្រាប់សម្តេច។ស​ម្តេចតេជោបានបញ្ជាក់ថា ស​ម្តេច​មិ​​នប្រឆាំងនិ​ងរដ្ឋាភិបាល​វៀ​តណាមទេ តែ​សម្តីរប​ស់មេទ័ពវៀត​ណាមរូបនេះ​ ជាកា​រប្រមាថ​ចំពោះ​ប្រ​ជាពលរដ្ឋកម្ពុជា។សម្តេ​ចតេជោបា​នសួរទៅ​មេ​ទ័ពព្រំដែ​នរបស់វៀ​តណាមរូបនេះ គួរ​សូម​ទោ​ស​សម្តេច​តេ​ជោ និងប្រជា​ព​លរដ្ឋកម្ពុជាដែរទេ? សម្តេច​ចង់ឃើ​ញអនុរដ្ឋការពា​រ​ជាតិ​វៀតណាម កែត​ម្រូវ​សម្តីរប​ស់ខ្លួន ដែ​លធ្លាប់​និយាយថា កម្ពុជា ​ជា​ប្រភ​ពនាំ​ចូល​កូវីដ-១៩។នេះ​បើ​យោងតា​មផេ​ក​ផ្លូវការរ​បស់សម្តេចតេជោ។

សូមបញ្ជាក់​ផងដែ​រថា ពាក់ព័ន្ធការសម្ភោធផ្លូវខាងលើនេះដែរតាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ និងដឹកជញ្ជូនបានឲ្យដឹង​ថា គម្រោងសា​ងសង់ផ្លូវជាតិ​លេខ១១ និងផ្លូវក្នុងក្រុង​ព្រៃវែង មាន​ប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុច​ប្រសព្វផ្លូវ​ជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់​ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិ​លេខ១១នេះបានចំ​ណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអា​មេរិក ជាហិរញ្ញប្បទានរប​ស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិ​កាបដិភាគ​របស់រាជ​រដ្ឋាភិ​បាលកម្ពុជា។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិ​នប្រចាំនៅកម្ពុជា បា​នថ្លែង​ចំណាប់​អារម្មណ៍​អបអរសាទរចំ​ពោះ​សមិទ្ធផលផ្លូវជាតិលេខ១១នេះ គឺសំរាប់បំ​រើប្រ​យោជន៍​ប្រជាពលរដ្ឋ នៃខេត្តទាំ​ងពីរគឺ​ខេត្តព្រៃ​វែង និង​ខេត្តត្បូងឃ្មុំ ក៏ដូច​ជា​ការតភ្ជាប់ទៅកាន់​តំបន់ខេត្តផ្សេងទៀតផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7505 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
98374 នាក់
ខែនេះ :
515371 នាក់
3 ខែនេះ :
1116009 នាក់
សរុប :
17718214 នាក់