ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម​ អ៊ូច​ ភា​ នាំយកបច្ច័យ​ និងគ្រឿងឧបភោគមួយចំនួន ចែកជូនគ្រួសារសពដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់៣នាក់និងរបួស២នាក់​
Mon,06 December 2021 (Time 11:07 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 298នាក់)


ខេត្តតាកែវ:ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ​ និងជាអភិបាលខេត្ត អមដំណើរដោយសមាជិកគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយមនុស្សធម៌របស់កាកបាទក្រហកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ប្រជាពលរដ្ឋមានសមាជិកចំនួន៥នាក់ ក្នុងនោះស្លាប់០៣នាក់ របួសធ្ងរ០២នាក់ ដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យភ្នំពេញ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហុន ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រៃខ្លាជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំមកនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារសព ចំពោះការបាត់បមនុស្ស ជាទីស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរខ្ពស់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយឡើយ។

ជាមួយនេះផងដែរ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។

អំណោយដែលត្រូវចែកជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ៥កេស ទឹកក្រូច ៥កេស ថវិកា ចំនួន១លានរៀល ព្រមទាំងថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ូច ភា និងលោកជំទាវ ២លានរៀល និងថវិកាមន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួនធំ ព្រមទាំងថវិការបស់សប្បុរសជនមួយចំនួនទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5039 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95908 នាក់
ខែនេះ :
512905 នាក់
3 ខែនេះ :
1113543 នាក់
សរុប :
17715748 នាក់