ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើកម៉ូតូឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក ស្លាប់ទាំង២នាក់ នៅស្រុកអូរជ្រៅ
Mon,06 December 2021 (Time 10:33 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 390នាក់)


បើកបរខ្វះការប្រុងប្រយ័ត្នបានធ្វើឲ្យបុរសវ័យចំណាស់ម្នាក់ និងស្ត្រីម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង០៦និង១០នាទីយប់ ថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀម យិង ភេទប្រុស អាយុ ៦០ឆ្នាំ អ្នកបើកបរម៉ូតូ និងឈ្មោះហឿន ហេង ភេទស្រីអាយុ៤០ឆ្នាំ អ្នករួមដំណើរ ត្រូវជាក្មួយ ។ជនរងគ្រោះទាំង០២នាក់នេះ រស់នៅចំណុចកើតហេតុខាងលើ។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1.C 3218 ឌុបក្មួយស្រី ក្នុងទិសដៅ ពីជើងមកត្បូង កាត់ទ្រូងថ្នល់ជាតិលេខ៥ ហើយបត់ឆ្វេងមកទិសខាងកើតវិញ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស GS 300ពាក់ស្លាកលេខ ប. មានជយ័ 2E. 9000 បើកបរក្នុងទិសដៅលិចទៅកើត មកដល់កន្លែងកើតហេតុ បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម៉ូតូខូចខាតធ្ងន់។

ក្រោយពីកើតហេតុភ្លាម អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើហេតុ។

ក្រោយពីកើតហេតុមធ្យោបាយទាំងពី ត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាវតាមនិតិវិធី ។ចំពោះសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3312 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140450 នាក់
ខែនេះ :
514207 នាក់
3 ខែនេះ :
1110410 នាក់
សរុប :
17632464 នាក់